Discover

ឧ​ទ្យាន​ជាតិ​កែប ( Keb Park )

ឧ​ទ្យាន​ជាតិ​កែប ( Keb Park )

ឧ​ទ្យាន​ជាតិ​កែប គឺជាឧ​ទ្យានដែលផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​ដូច​ជា​ត្រី​ក្តាម​បង្គា​ មឹក​​ខ្យង​ងាវ…​។ហើយផ្នែក​មួយ​ចំនួន​នៃ​មាត់​សមុទ្រ​នៅ​ភាគ​ខាង​កើតនិងខាង​លិច​នៃ​តំបន់​នេះព្រៃ​កោង​កាង​លាត​សន្ធឹង​ពី​ទំនាប​ទឹក​ប្រៃ​រហូត​ដល់​មាត់​សមុទ្រហើយ​ព្រៃ​កោង​កាង​ខាង​លើ​នេះ​ផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជនិងជា​ទី​សម្បុក​ពងកូន​ដល់​ពពួក​ត្រីក្តាមខ្យងល្មូននិងគ្រប់​សត្វ​សមុទ្រ។ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​តំបន់​ ឧ​ទ្យាន​ជាតិ​កែបក៏បាន​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ​និងអន្តរជាតិ​ឱ្យទៅលេងកម្សាន្តនិង​នៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផង​ដែរ។ឧ​ទ្យាន​ជាតិ​កែបមាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ​ខេត្ត​កែប​ដែល​មាន​ចម្ងាយ​ប្រ​មាណ​ ២៥​ គី​ឡូ​ម៉ែត្រ​ ពី​ទី​ក្រុង​កំ​ពត ​ហើយ​មាន​ចម្ងាយ ​១៧៣ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ។    
Read More
កោះពោធិ៍ ( Koh Po )

កោះពោធិ៍ ( Koh Po )

កោះពោធិ៍ជាកោះដែលកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតហើយកោះនេះក៏មានទេសភាពស្រស់ស្អាតដែលត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ហើយវាក៏មាន ឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ដែលសម្រាប់បងប្អូនដែលចូលចិត្តស្ទូចត្រីមុជទឹកមើលផ្កាថ្មនិងលើសពីនេះទៅទៀតគឺ មានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍តែម្ដង ដែលជាកន្លែងស្ងប់ស្ងាត់ មានតែសំលេងទឹករលក និងសត្វយំ។ជិះទូកស្ទូចត្រីកម្សាន្ត-មុជទឹកមើលផ្កាថ្ម-មានឆ្នេរហែលទឹកលេងមានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍បានថែមទៀតផង។កោះពោធិ៍​មានទីតាំងស្ថិតក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីរមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។
Read More
តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ ៩ ជាន់ (9 waterfall eco-tourism resort )

តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ ៩ ជាន់ (9 waterfall eco-tourism resort )

ខេត្តកំពតមានតំបន់ទេសចរណ៍ជាច្រើនស្ទើតែមានគ្រប់ប្រភេទទៅហើយដែលបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមមួយជាពិសេសគឺរមណីយដ្ឋានតាមដងព្រែកនិងភ្នំបូកគោប៉ុន្តែនៅមានតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ ៩ ជាន់ មួយទៀត ។ដែលស្ថិត​នៅ​ភូមិ​អន្លង់ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក​ខេត្ត​កំពតជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ​រមណីយ​​ដ្ឋានទេសចរណ៍​ធម្មជាតិ​ទឹកជ្រោះ៩ជាន់​​ជា​តំបន់​កម្សាន្តទេស​ចរណ៍​បែបធម្មជាតិ​មួយ​មាន​ទឹក​ធ្លាក់​ច្រើន​ជាន់ដំណាក់​​អម​ដោយ​បណ្តុំ​ទេសភាព​រុក្ខជាតិ​តូច​ធំ​ច្រូង​ច្រាង​ចោល​ម្លប់ត្រឈឹង​ត្រឈៃ​ខ្យល់​អាកាស​បរិសុទ្ធ។ហើយ​ទីនេះបាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរមក​កម្សាន្ត​មិន​ចេះ​ដាច់គ្រប់ពេលវេលាមិន​ថា​ថ្ងៃ​ធម្មតាថ្ងៃ​ចុងសប្តាហ៍ និង​ថ្ងៃ​បុណ្យ​ទាន​នោះ​ឡើយ​ទីនោះក៏​មាន​សេវាកម្មអាហារ​ដ្ឋាន​មាន​ម្លប់​ក្យូសប្រក់​ស្លឹក​ជា​ច្រើន​សម្រាប់​ទទួល​ភ្ញៀវ​ផងដែរ។ សម្រាប់អ្នកដែលមិនធ្លាប់កុំភ្លេចទៅណា ៕  
Read More
កោះបៃតង ( koh Baitorng )

កោះបៃតង ( koh Baitorng )

និយាយពីកោះកុងភ្ញៀវទេសចរណ៍ច្បាស់ជាស្គាល់កន្លែងទេសចរណ៍យ៉ាងច្រើននៅក្នុងខេត្តមួយនេះដូចជាកោះកុងក្រៅកោះស្ដេចនិងកន្លែងកម្សាន្តផ្សេងទៀតតែអ្នកទាំងអស់គ្នាច្បាស់ជាមិនសូវស្គាល់កោះបៃតងប៉ុន្មាននោះទេដែលកោះនោះស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុងមានសម្រស់មិនចាញ់កោះដទៃទៀតឡើយ។កោះនេះជាតំបន់ទេសចរណ៍ធម្មជាតិមានសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផ្អើលនាំគ្នាលេងកម្សាន្តជាហូរហែជាពិសេសនៅចុងសប្ដាហ៍ដូចជាការបោះតង់និងសម្រាកនៅផ្ទះជាប់មាត់ទឹកមើលថ្ងៃលិចជាមួយទស្សនីយភាពដ៏សម្បូរបែបស្អាតៗនៃព្រៃត្រូពិចនិងព្រៃភ្នំដ៏ល្វឹងល្វើយនិងតាមដងព្រែកព្រមទាំងគយគន់វាលស្មៅខៀវខ្ចីច្រើនប្រភេទ៕ដែលវាសមនិងឈ្មោះកោះបៃតងមែន៕    
Read More
ទឹកកធ្លាក់អូរធុងស៊ាំង ( O Thung Sang Waterfall )

ទឹកកធ្លាក់អូរធុងស៊ាំង ( O Thung Sang Waterfall )

ទឹកកធ្លាក់អូរធុងស៊ាំងគឺជាទឹកធ្លាក់ដែលស្ថិតនៅមិនឆ្ងាយពី ទឹកធ្លាក់ដាតូច អ្វីដែលពិសេសមានទឹកខួបប្រាំង និងវស្សាសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តបែបតោះតង់ដើរព្រៃនិងអ្នកដែលចូលចិត្តហែលទឹកលេងហើយទេសភាពនៅទីនោះអមទៅដោយព្រៃព្រឹក្សាដ៏ខៀវស្រងាត់ទឹកហូរខ្វែងខ្វាត់តាមជ្រលងដងភ្នំនិងសម្លេងសត្វយំ៕ និងមានទីតាំងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕  
Read More

Showing 166 - 170 of 264 posts