Discover

កោះបៃតង (Koh Baitorng)

កោះបៃតង (Koh Baitorng)

និយាយពីកោះកុងភ្ញៀវទេសចរច្បាស់ជាស្គាល់កន្លែងទេសចរណ៍យ៉ាងច្រើននៅក្នុងខេត្តមួយនេះដូចជាកោះកុងក្រៅកោះស្ដេចនិងកន្លែងកម្សាន្តផ្សេងទៀតតែអ្នកទាំងអស់គ្នាច្បាស់ជាមិនសូវស្គាល់កោះបៃតងប៉ុន្មាននោះទេដែលកោះនោះស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុងមានសម្រស់មិនចាញ់កោះដទៃទៀតឡើយ។កោះនេះជាតំបន់ទេសចរណ៍ធម្មជាតិមានសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផ្អើលនាំគ្នាលេងកម្សាន្តជាហូរហែជាពិសេសនៅចុងសប្ដាហ៍ ដូចជាការបោះតង់និងសម្រាកនៅផ្ទះជាប់មាត់ទឹកមើលថ្ងៃលិចជាមួយទស្សនីយភាពដ៏សម្បូរបែបស្អាតៗនៃព្រៃត្រូពិចនិងព្រៃភ្នំដ៏ល្វឹងល្វើយនិងតាមដងព្រែកព្រមទាំងគយគន់វាលស្មៅខៀវខ្ចីច្រើនប្រភេទ៕ដែលវាសមនិងឈ្មោះកោះបៃតងមែន៕  
Read More
សហគមន៍អេកូ–ទេសចរណ៍កោះផ្តៅ (Koh Pdao Ecotourism Community)

សហគមន៍អេកូ–ទេសចរណ៍កោះផ្តៅ (Koh Pdao Ecotourism Community)

សហគមន៍អេកូទេសចរណ៍កោះផ្តៅដែលជាតំបន់សំម្បូរទៅដោយធនធានធម្មជាតិជាច្រើនដូចជាសត្វផ្សោតទន្លេមេគង្គព្រៃឈើទន្លេព្រែកអូរសត្វព្រៃសត្វស្លាបនិងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។​ដែលមានចម្ងាយ៤៥គីឡូម៉ែត្រពីខេត្តក្រចេះកោះផ្តៅនិងសំភិនគឺជាភូមិពីរក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។កោះរងាវជាកោះមួយ​ដែលវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀតមានប្រវែង​៤៥គីឡូម៉ែត្រ ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុងប្រទេសកម្ពុជា​។ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ៣៨គីឡូម៉ែតពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរនិងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ៦គីឡូម៉ែតទៀត។អ្វីដែលទាក់ទាញនៅតំបន់នោះគឺភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោតនិងសត្វស្លាបច្រើនប្រភេទមើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរជិះម៉ូតូឌុបសហគមន៍ជួលកង់ជិះទស្សនាសហគមន៍ដែលភ្ញៀវទេសចរក៏អាចចូលរួមសកម្មភាពជួយសហគមន៍និងសកម្មភាពដាំដុះផ្សេងៗ ហើយនៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចំអិនដោយប្រជាសហគមន៍ផងដែរ។​     
Read More
រមណីយដ្ឋានស្ទឹងក្រញូង (Stung Kranhung Resort)

រមណីយដ្ឋានស្ទឹងក្រញូង (Stung Kranhung Resort)

រមណីយដ្ឋានស្ទឹងក្រញូងគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចម្ងាយប្រមាណ៨០គីឡូងម៉ែត្រពីទីរួមខត្តស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូតខេត្តបាត់ដំបង។ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចនិងធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរក៏អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុសរាយប៉ាយក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះរាប់ពាននាក់។ដូច្នេះហើយភ្ញៀវទេសចរគួរតែសាកល្បងទៅលេងដើម្បីបំបាត់ភាពនឿយហត់ពីការងារហើយក៏បានលើកតម្ដើងវិស័យទេសចរណ៍នៅក្នុងស្រុកថែមទាំងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕  
Read More
ស្ទឹង​ពពក ( Stueng PoPork )

ស្ទឹង​ពពក ( Stueng PoPork )

ស្ទឹង​ពពកជា​តំបន់​ទេសចរណ៍និង​ស្អាត​អស្ចារ្យ​មួយទៀតដែលមាន​ទីតាំងនៅ​ភូមិ​ក្រាំងចេកឃុំ​ដង​ពែងស្រុកស្រែ​អំបិលខេត្តកោះកុង​។ពពក​រសាត់​ដេ​ដាសជា​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​សម្រាប់អ្នកទេសចរ​ណ៍ដែល​បាន​ទៅដល់​តំបន់​ស្ទឹង​ពពក​​។ក្រៅពីនេះគេ​អាច​គយគន់​ទេសភាព​ទឹកធ្លាក់និង​ដងព្រែកអមដោយ​ព្រៃព្រឹក្សា​ដ៏​ត្រឈឹងត្រឈៃ​ត្រជាក់​ល្ហឹម​ទៀតផង​។​ដើម្បីទៅទីនោះភ្ញៀវទេសចរណ៍ត្រូវ​ជិះ​ម៉ូតូ​ឡើង​ភ្នំដែល​ដឹក​ដោយ​ប្រជា​សហគមន៍ឆ្ពោះទៅ​ស្ទឹង​ពពកដែលមាន​ចម្ងាយ៣,៥០០​ម៉ែត្រ​។​នៅទីនោះភ្ញៀវទេសចរ​ណ៍អាច​គយ​គន់​ទេសភាព​ពពក​រសាត់​ដេ​ដាស​សក្បុសយ៉ាង​ស្រស់ស្អាត់នៅ​ដើមខែ​វស្សានិង​ដើម​រដូវរងា​។ក្រៅពីនេះអ្នកទេសចរ​អាច​ទស្ស​នា​ដងព្រែកនិង​ទឹកធ្លាក់​ពី​ភ្នំបោះតង់ឬ​ចង​អង្រឹង​ស្នាក់​នៅក្នុង​តំបន់​ទេសចរ​ណ៍ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់​នេះ​បានផងដែរ​។​    
Read More
រមណីយដ្ឋានធម្មជាតិថ្វាក (Thavak Natural Resort)

រមណីយដ្ឋានធម្មជាតិថ្វាក (Thavak Natural Resort)

រមណីយដ្ឋានធម្មជាតិថ្វាកជារមណីយដ្ឋានមួយ ស្ថិតនៅទីរួមខេត្ដបាត់ដំបង ដែលមានចំងាយ ប្រមាណជា ៤៥ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមផ្លូវជាតិលេខ ៥៧ ។ រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ។រមណីយដ្ឋាននេះចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិមកលេងទឹកនិងសម្រាកកម្សាន្ត។នៅរដូវប្រាំងកម្រិតទឹករាក់ល្មមសម្រាប់ភ្ញៀវទេសចរអង្គុយលេងក្នុងស្ទឹងលើថ្ម។ទីនេះក៏មានដើមឈើធំៗផ្ដល់ជាម្លប់និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំងផ្លូវចូលទៅលេងអមទៅដោយតូបដែលសាងសង់ឡើងសំរាប់ភ្ញៀវសម្រាកលេង។ភ្ញៀវទេសចរអាចគយគន់នូវទេសភាពធម្មជាតិនៅតាមមាត់ស្ទឹងស្ដាប់សំលេងទឹកហូរនិងសត្វយំដ៏ខ្ញៀវខ្ញានិងមុជទឹកកំសាន្ត។ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមានផ្ទៃទឹកហូររាបស្មើនិងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្មធំតូចគួជាទីកំសាន្ដយ៉ាងមនោរម្យ។នៅថ្ងៃឈប់សម្រាកនិងក្នុងពេលបុណ្យទានធំៗម្តងតែងតែមានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីយដ្ឋាននេះ។និយាយរួមរមណីយដ្ឋាននេះមានលក្ខណៈល្អគ្រប់គ្រាន់ សម្រាប់ធ្វើជាកន្លែងកំសាន្ដលេងទឹកនិងសម្រាក់លំហែកាយយ៉ាងសប្បាយរីករាយនាពេលឈប់សម្រាករបស់បងប្អូនទេសចរក្នុងស្រុក ។    
Read More

Showing 161 - 165 of 264 posts