Discover

ប្រាសាទក្រពុំឈូក (Kropomchouk Temple )

ប្រាសាទក្រពុំឈូក (Kropomchouk Temple )

ប្រាសាទក្រពុំឈូកស្ថិតនៅប្រហែល១០០ម៉ែត្រខាងកើតផ្លូវជាតិលេខ៦២ក្នុងឃុំរំដោះស្រុករវៀងខេត្តព្រះវិហារដែលចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរទីរួមខេត្តព្រះវិហារ។ដែលបានសាងសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់នេះប្រាសាទនេះគឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤​(គ.ស៩២០​-​៩៤៤)ដែលធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុតាមលំនាំរចនាបទប្រាសាទកោះកេរ។ហើយរហូតដល់បច្ចុប្បន្នតួប៉មដែលមានកំពស់ប្រមាណ១២ម៉ែត្រនិងកំពែងព័ទ្ធជុំវិញ​ស្ថិត​នៅក្នុងលក្ខណ:ល្អបង្គួរលើកលែងតែគុបុរ:​ពីទិសខាងកើត​គឺបាក់បែក​ស្ទើរទាំងស្រុងព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញ​លួចយកទាំង​ចម្លាក់​ផ្តែរនិងរូបអាទិទេពមួយចំនួនផងដែរ។ហើយទីនោះក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិនិងអន្តរជាតិដ៏សំខាន់មួយសម្រាប់ខេត្តព្រះវិហារផងដែរ។
Read More
រមណីយដ្ឋានឆ្នេរកោងកាង (Mangrove Beach Resort)

រមណីយដ្ឋានឆ្នេរកោងកាង (Mangrove Beach Resort)

រមណីដ្ឋានមួយដ៍គួរអោយទាក់ទាញអារម្មណ៍ភ្ញៀវទេសចរប្រចាំខេត្តកោះកុងនោះគឺរមណីយដ្ឋានឆ្នេរកោងកាងស្ថិតនៅស្រុកស្រែអំបិលមានចម្ងាយប្រមាណ១៦៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លវជាតិលេខ៤ ។ហើយនៅទីនោះភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនិងឃើញទិដ្ឋភាពធម្មជាតិដ៍ស្រស់ស្អាតនៃព្រៃកោងកាងនិងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរអោយចង់គយគន់។ហើយភ្ញៀវទេសចរក៏អាចបោះតង់សម្រាកលំហែកាយលេងតាមមាត់ឆ្នេរបានផងដែរ៕  
Read More
សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត ( Chi Phat Community-Based Ecotourism )

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត ( Chi Phat Community-Based Ecotourism )

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាតស្ថិតនៅ​ក្នុង​ស្រុក​ថ្មបាំងខេត្ត​កោះកុង​ជាតំបន់​ព្រៃកោងកាង​និងជាជង្រុកសត្វ​ស្លាបអភិរក្ស​ដែលមានទេសភាពស្រស់ស្អាតត្រជាក់ភ្នែកខ្យល់អាកាសល្អបរិសុទ្ធ។ទឹកធ្លាក់និងទេសភាពតាមមាត់ស្ទឹង ពាងបូរាណ ចេតិយ សត្វព្រៃ និងព្រៃភ្នំ មុជទឹក ជិះកង់ គយគន់ទេសភាពតាមមាត់ស្ទឹង ឡើងភ្នំនិងបោះតង់គេងក្នុងព្រៃដើម្បីឃ្លាំមើលសត្វព្រៃ។​ដោយទីនេះសម្បូរទៅដោយដើមឈើរុក្ខជាតិអមជុំវិញស្ទឹងពណ៌បៃតងស្រងាត់​ពិសេសទឹកថ្លាឆ្វេងអាចលំហែអារម្មណ៍ប្រកបដោយភាពរីករាយផងដែរ។ ភាពទាក់ទាញនិងសម្រស់ដ៏ស្រស់ត្រកាលទាំងនេះហើយទើបធ្វើអោយភ្ញៀវទេសចរទៅទស្សនាឥតឈប់ឈរនិងសម្រាកលំហែកាយលេងនៅតំបន់នោះផងដែរ។
Read More
វត្តសំពៅប្រាំ (Sompovbram Pagoda)

វត្តសំពៅប្រាំ (Sompovbram Pagoda)

វត្តសំពៅប្រាំជាវត្តមួយដែលស្ថិតនៅលើកំពូលភ្នំបូកគោដែលបានសាងសង់ឡើងដោយព្រះបាទស៊ីសុវត្តិមុនីវង្សនៅសម័យកាលបារាំង។ហើយទីនោះក៏ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរប្រចាំខេត្តកំពតផងដែលភ្ញៀវទេសចរដែលទៅលេងអាចធ្វើដំណើរតាមផ្លូវចំនួន២ដែលផ្លូវទី១ធ្វើដំណើរចេញពីភ្នំពេញទៅបូកគោនិងមួយទៀតចេញពីកំពត-វិវិញដែលមានចម្ងាយ៣២គីឡូម៉ែត្រ។សម្រាប់មធ្យោបាយធ្វើដំណើរវិញយើងអាចធ្វើដំណើរដោយរថយន្តឬម៉ូតូ។នៅពេលដែលភ្ញៀវទេសចរទៅដល់ទីតាំងនៃវត្តនេះគឺឃើញព្រះវិហារមួយនិងចេតីយមួយនិងសាលាសន្សំកុសលព្រះពុទ្ធបដិមានិងរូបសំណាក់រត្ថុសក្តិសិទ្ធនានាហើយភ្ញៀវទេសចរក៏អាចគយគន់មើលទេសភាពព្រៃព្រឹក្សាដែលមានពណ៍ខៀវស្រងាត់នៅតាមជ្ររលងដងភ្នំព្រមទាំងឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៅខាងក្រោមអមទៅដោយផ្ទាំងពពកនិងផ្ទៃមេឃដ៏ខៀវស្រងាត់ដែលជាទីគយគន់គ្រៃលែងពីសំណាក់ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ និងអន្តរជាតិ៕  
Read More
រមណីយដ្ឋានភ្នំនាងកង្រី (Phnom Neang Kangri Resort)

រមណីយដ្ឋានភ្នំនាងកង្រី (Phnom Neang Kangri Resort)

រមណីយដ្ឋានភ្នំនាងកង្រី ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដែលមានប្រវត្តិជាប់និងរឿងព្រេងនិទានខ្មែរ។ ដែលមានទីតាំងស្ថិតនៅឃុំ២គឺៈឃុំពោធិ និងឃុំត្រងិលក្នុងស្រុកកំពង់លែង វានៅទិសខាងជើងប្រហែលជា ១៤ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ។ហើយទីនោះក៏មានភ្ញៀវទេសចរទៅទស្សនាទាំងរដូវប្រាំងនឹងរដូវវស្សាប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរណ៍ដើម​ពោធិ៍ផ្សារក្រោម។ភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហាវឬកំពង់បឹង យើង​ត្រូវបន្តដំណើរឆ្លងកាត់ភូមិ៤គឺភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុកនិងអណ្ដូង​រនុកដែលកាត់តាមច្រកភ្នំត្របែកទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថាពោធិ៍ដំណាក់បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ៧គីឡូម៉ែត្រទើបដល់ភ្នំនាងកង្រី។ហើយភ្ញៀវ​ទេសចរកម្សាន្តលេងព្រមទាំងទទួលយកនូវទេសភាពនាជើងភ្នំដ៏ស្រស់ត្រកាលនិងអាចហែលទឹកលេងកម្សាន្តជាលក្ខណៈបែបគ្រួសារនិងអង្គុយមើល​ទេសភាពថ្ងៃរៀបលិចបានថែមទៀតផង។  
Read More

Showing 156 - 160 of 264 posts