Discover

ភូមិវត្តគរ (Wat Kor Village)

ភូមិវត្តគរ (Wat Kor Village)

ភូមិវត្តគរគឺជាភូមិគំរូមួយដែលមានលំនៅដ្ឋានបុរាណច្រើនជាងគេសាងសង់ឡើងអំពីឈើដែលមានលក្ខណៈស្រស់ស្អាតនិងអគារមានលក្ខណៈបង្ហាញនូវទំនៀមទំលាប់របស់អ្នកស្រុក។ភូមិនេះស្ថិតនៅភូមិវត្ដគរ​សង្កាត់វត្ដគរក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចំងាយប្រមាណ២គីឡូម៉ែត្រឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្ដបាត់ដំបងហើយភ្ជាប់ជាមួយភូមិកំពង់សីមាភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្មដែលកសិករបានដាំដុះនៅទីនោះ។ភូមិវត្ដគរនេះជាភូមិដែលមានលំនៅដ្ឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋតាំងពីយូលង់មកហើយ។ផ្ទះមួយចំនួនបានសង់ឡើងនៅដើមសតវត្សទី២០។រ​ហូតមកដល់សព្វថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីពីបុរាណតរៀងមក។ទីតាំងអំណោយផលអាចរៀបចំជាផ្លូវថ្មើរជើងនិងផ្លូវជិះកង់សម្រាប់កីឡាទេសចរណ៍សម្បូរដោយផ្ទះបុរាណដែលជាគោលដៅទាក់ទាញភ្ញៀវដ៏សំខាន់ទិដ្ឋភាពដងស្ទឹងដ៏ស្រស់ត្រកាលតាមដងផ្លូវសម្បូរដោយដំណាំចំការដែលជាសក្តានុពលកសិ-ទេសចរណ៍ភូមិលក្ខណះប្រពៃណីដែលប្រជាពលរដ្ឋក្នុងតំបន់បានអភិរក្សផ្ទះជាច្រើនដែលអាចរៀបចំជាផ្ទះសម្រាប់ភ្ញៀវទេសចរស្នាក់នៅនិងជាការលើកស្ទួយផ្ទះបុរាណខ្មែរអោយភ្ញៀវទេសចរអន្តរជាតិបានដឹងនិងស្គាល់៕
Read More
ភូមិក្តាត ( Phumi Kdat )

ភូមិក្តាត ( Phumi Kdat )

អ្នកដែលចូលចិត្តបោះតង់នៅមាត់សមុទ្រនិងចូលចិត្តមើលថ្ងៃលិចគឺស័ក្តសមបំផុតសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់នោះគឺភូមិក្តាត​គឺ​ជា​ទី​កន្លែងមួយដែលមានសក្ដានុពលដ៏ច្រើនសំបូរបែបនេះក៏ដោយសារតែភូមិនេះ​ស្ថិត​នៅក្បែរសមុទ្រមានទេសភាពភ្នំនិងទឹកធ្លាក់ដ៏ស្រស់ស្អាតរួមទាំងមានគ្រឿងសមុទ្រស្រស់ៗថែមទៀត​ផង។ភូមិនេះមានទីតាំងអំណោយផលល្អមែនទែនដោយស្ថិតតាមបណ្តោយជួរភ្នំបូកគោដែល​វាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។វាពិតជាកន្លែង​ទេសចរណ៍ដ៏ស្រស់ស្រាយមែនទែនហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ការជិះទូកលេងកម្សាន្ត​តាមដងព្រែកនិងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។កុំភ្លេចសាកល្បងបរិយាកាសបែបនេះទាំងអស់គ្នា៕សម្រាប់ទីតាំងងាយងាយគឺនៅតាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៣ផ្លូវកំពតវាលរិញដែលស្ថិតក្នុង​ឃុំ​ព្រែក​ត្នោតស្រុក​ទឹក​ឈូ​ខេត្ត​កំពត និង​មាន​ចម្ងាយ​ប្រមាណ​ជា២៣គីឡូម៉ែត្រពី​ទី​រួម​ខេត្ត។    
Read More
ស្រុកសំឡូត (Samlot District)

ស្រុកសំឡូត (Samlot District)

ស្រុកសំឡូត គឺជាស្រុកមួយដែលនិងប្រែក្លាយជាទិសដៅទេសចរណ៍សំខាន់ថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់រដូវកាល។ស្រុកសំឡូតសម្បូរដោយធនធានធម្មជាតិ និងចម្ការ ដូច្នេះហើយតំបន់នោះនិងប្រែក្លាយចម្ការរបស់ប្រជាពលរដ្ឋជាតំបន់កសិ-ទេសចរណ៍។ស្រុកសំឡូតក៏មានសក្តានុពលធម្មជាតិដូចជា ជួរភ្នំ បឹងបួរ ជាពិសេសទេសចរយើងគាត់ចូលចិត្តលេងទឹក ហើយនៅស្រុកសំឡូតជាតំបន់ដែលមានប្រភពទឹកស្អាតនិងក៏ជាទីពេញចិត្តសម្រាប់ភ្ញៀវទេសចរផងដែរ។ ហើយនៅស្រុកនេះក៏មានរមណីយដ្ឋានកែច្នៃជាច្រើនផងដែរព្រមទាំងមានកន្លែងថតរូបស្អាតៗនិងពេញនិយមបំផុតនៅតំបន់នោះដូចជា៖ រមណីយដ្ឋានទឹកធ្លាក់ថ្មដាចំការទុរេន រមណីយដ្ឋានស្ទឹងក្រញូង សហគមន៍អេកូទេសចរណ៍អូរជាំ និងតំបន់កសិ-ទេសចរណ៍ ជាច្រើនទៀតផងដែរ៕
Read More
សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ (Trapeang Sangker Tourism Community)

សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ (Trapeang Sangker Tourism Community)

សហគមន៍ទេសចរណ៍ត្រពាំងសង្កែរដែលស្ថិតក្នុងភូមិកំពង់កែសឃុំត្រពាំងសង្កែរស្រុកទឹកឈូខេត្តកំពត។នៅទីនោះអ្នកទេសចរណ៍អាចទស្សនាព្រៃកោងកាងដាំកូនកោងកាង,ជិះទូកលេងកម្សាន្តនិងមើលអំពិលអំពែកពេលរាត្រីហើយនៅទីនោះសហគមន៍ក៏មានការបម្រើសេវាស្នាក់នៅម្ហូបអាហារនិងទូកជិះទស្សនាតាមដងព្រែកបច្ចុប្បន្នសហគមន៍ទេសចរណ៍មួយនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិក្នុងការមកស្នាក់នៅកំសាន្តនិងចូលរួមដាំដើមកោងកាងក្នុងបុព្វហេតុចូលរួមថែរក្សាធនធានធម្មជាតិនៃព្រៃលិចទឹក។សារៈសំខាន់នៃព្រៃកោងកាងអាចជួយទប់ស្កាត់ទឹកជំនន់​ទប់ស្កាត់ខ្យល់ព្យុះនិងជួយស្រូបជាតិពុល និងកាបោនពីខ្យល់បានល្អ ហើយជួយអោយមានខ្យល់បរិសុទ្ធ។  
Read More
សហគមន៍អេកូ–ទេសចរណ៍ធម្មជាតិកោះទ្រង់ (Koh Trong Ecotourism Community)

សហគមន៍អេកូ–ទេសចរណ៍ធម្មជាតិកោះទ្រង់ (Koh Trong Ecotourism Community)

សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ស្រស់ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លានារដូវប្រាំង។ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខនឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកំសាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសហគមន៍អេកូ-ទេសចរធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាតមានអនាម័យនិងបរិស្ថានល្អជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។កោះទ្រង់មានផ្ទះស្នាក់សហគមន៍ម្ហូបអាហារសួនដំាបន្លែ​និងមានមធ្យោបាយធ្វើដំណើររួមមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺក ហើយទេសចរក៍អាចធ្វើការបោះតង់លើឆ្នេរផ្តើមស្នេហ៍ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។  
Read More

Showing 171 - 175 of 264 posts