Discover

អាងកំពីងពួយ (Kamping Puoy Basin)

អាងកំពីងពួយ (Kamping Puoy Basin)

អាងកំពីងពួយគឺជារមណីយដ្ឋានទេសចរណ៍បែបកែរឆ្នៃដែលស្ថិតនៅប៉ែកខាងលិចនៃទីរួមខេត្ដបាត់ដំបងហើយបានកសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។វាស្ថិតនៅក្នុងភូមិតាង៉ែនភូមិអន្លង់ស្វាយឃុំតាគ្រាមស្រុកបាណន់។អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរចេញពីទីរួមខេត្ដបាត់ដំបដោយប្រើរយះពេលប្រហែល៤៥នាទីទៅ១ម៉េាង។កំពីងពួយគឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។រមណីយដ្ឋាននេះជាឆាកសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតអាងកំពីងពួយមានបណ្ដោយ៦០០០ម.និងទទឹង១៩០០ម.អាចផ្ទុកទឹកបាន១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួអោយគយគន់នៃអាងកំពីងពួយគឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរ អាចសំរាកពិសារអាហារនិងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរ គ្រប់រដូវ។ភាគច្រើនទីនោះមានភ្ញៀវទេសចរមកពីរគ្រប់ទិសទីក្រុងប្រទេសកម្ពុជា។ A recycled tourism destination called Ang Kamping Puoy was entirely constructed using human labor during the Pol Pot era and is situated in the western section of Battambang province town. It may be found in Ta Nen, Anlong Svay, Ta Kream, and Banan districts. Traveling from the provincial town of Battambang to this resort will take you between 45 and 1 hour. An aquatic plant that can be eaten is known as kamping puoy. Under the Pol Pot era of mass murder, this resort was a great tragedy.The 6,000-meter Kamping Puoy basin is long. 1900 meters in breadth. can hold 110,000,000,000 m3 (100,000,000 cubic meters) of water during the rainy season, providing a source of water for farming. The huge width of the lake is encircled by mountains, making Kamping Puoy Reservoir's position and breathtaking perspective suitable for travelers interested in boating, fishing, and scuba diving. Tourists can also unwind, eat, and take in the fresh air. Water flows through the resort's two main sluices all year round. The majority of them attract travelers from all across Cambodia.
Read More
រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ (Romsay Sak Cave Natural Resort)

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ (Romsay Sak Cave Natural Resort)

រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូងឃុំឈើទាលស្រុកបាណន់វាមានចំងាយប្រមាណ២៣គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។​ភំ្នរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មកហើយ។​រឿងព្រេងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ភ្នំសំពៅភ្នំតាង៉ែតភ្នំរំសាយសក់ភ្នំក្ដោងភ្នំទ្រុងមាន់ទ្រុងទាជាដើម។ភ្ញៀវទេសចរដែលទៅលេងអាចមើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយចំការនឹងទេសភាពព្រៃភ្នំទាំងឡាយដ៏ខៀវស្រងាត់។លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំសេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយនៅក្នុងល្អាងនេះមានសភាពងងឹតហើយត្រជាក់។នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរតែងតែនាំគ្នាទៅលេងកំសាន្ដយ៉ាងសប្បាយ។លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាងផ្លូវចូលល្អាងនៅក្នុងវត្ដភ្លឺព្រោងព្រាតនៅក្នុងបុណ្យទានផេ្សងៗផងដែរ។ Romsay Sak Cave Natural ResortIt is a wilderness retreat situated in the Chheu Teal commune of Banan district's Doung village. Romsay Sak cave is located approximately 23 kilometers from Battambang Provincial Hall. It has been a while. This story has a history associated to Phnom Banan, Phnom Sampov, Phnom Ta Nget, Phnom Romsay Sak, Phnom Kdong, Phnom Trong Moan, Trong Tea and so on. The expansive rice fields, farms, and verdant mountains are all visible from the mountain's summit to visitors. A statue for pleading for peace is located at the cave's entrance on Romsay Sak Mountain. Tourists of all ages come to celebrate the Khmer New Year by visiting joyfully. Also, plans exist to illuminate the cave, and on various holidays, the pagoda's cave entrance illuminates brightly.
Read More
វត្ដឈើខ្មៅ (Wat Chheu Khmao)

វត្ដឈើខ្មៅ (Wat Chheu Khmao)

វត្ដឈើខ្មៅ មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រដោយប្រើរយៈពេលប្រហែល ៤ម៉ោងឬ៥ម៉ោងនៅរដូវវស្សា។វត្ដឈើខ្មៅមានទីតាំងនៅលើទួលមួយដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅហើយគេបានកាប់ឈើនោះយកមកធ្វើព្រះវិហារទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ១៨៨៧។ហើយទួលនេះគឺជាទួលស័ក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាបទោះបីជាមានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថាទួលអណ្ដែត។វត្ដឈើខ្មៅជាវត្ដបុរាណមួយដែលសាងសង់នៅតំបន់ព្រៃរនាម។នៅរដូវប្រាំងព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយនៅកណ្ដាលព្រៃដែលលេចធ្លោទៅលើអាកាស។នៅលើទួលនេះមានសល់ទូកងមួយដែលគេកសាងឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគីដែលដុះនៅលើទួលនោះហើយមានបារមីមិនដែលចាញ់ទេពេលប្រណាំងម្ដងៗ។ហើយទីនោះក៏បានទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើនទាំងរដូវប្រាងនិងរដូវ វស្សា។ Temple Chheu Khmao is situated 54.10 kilometers from the provincial capital of Battambang along the Tonle Sap Lake's flooded forest area on a hill in Koh Chi Veang village, Prey Chas commune, Ek Phnom district. Travel time by ferry, which takes roughly four to five hours during the wet season, is an option for tourists. Wat Chheu Khmao is a temple that can be found in Ko Or. It was built on a hill that was once covered with many black trees, hence the name Wat Chheu Khmao. In spite of the enormous flood, the hill where Wat Chheu Khmao was erected was never flooded, which is why the people refer to it as floating. Wat Chheu Khmao was constructed in 1887 during the rule of Chief Inspector Soeur. The Prey Ronam region contains the historic pagoda known as Wat Chheu Khmao. This temple appears to be a temple in the middle of a forest that stands out in the open during the dry season. There is a boat on this hill that has been there since the pagoda's construction. It is fashioned of the koki wood that grows there and has the ability to never lose a race. Also, it draws more visitors during both the dry and the wet seasons.  
Read More
ទឹកធ្លាក់ថ្មដាតូច (Waterfall Tmorda Toch)

ទឹកធ្លាក់ថ្មដាតូច (Waterfall Tmorda Toch)

  ទឹកធ្លាក់ថ្មដាតូចគឺជាទីកន្លែងកម្សាន្តមួយដែលមានសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែកស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៥ដែលទើបកសាងថ្មីប្រសិនបើបងប្អូនបានទៅលេងភ្នំ១៥០០ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរដូច្នេះហើយកុំភ្លេចឈាងចូលលេងឲ្យសោះ។ទីនោះជារមណីយដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែងស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំងក្បែរភ្នំ១៥០០ហើយពេលខ្លះគេហៅថាទឹកធ្លាក់ភ្នំ១៥០០។យើងគ្រានតែចុះពីផ្លូវអន្ទង់អាំងចម្ងាយប្រមាណ ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យង ហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗ ហាក់ដូចកាំជណ្ដើរអមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យនិយាយថាពីល្អប្លែកភ្នែកនិងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។ទឹកធ្លាក់ថ្មដាតូចមាន២ថ្នាក់។ថ្នាក់ខាងលើដែលលោកអ្នកដើរចុះមកដល់មុនគេគឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្តដោយសារដំណាក់នេះមានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។ ចំណែកថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីហត់នឿយពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ទឹកធ្លាក់នេះមានទឹកហូរខួបប្រាំងខួបវស្សា។ដូច្នេះហើយកុំភ្លេចឈាងចូលលេងកម្សាន្តនិងថតរូបស្អាតៗ។ Small Rock Waterfall   It is a leisure area along the recently constructed National Route 55 with lovely natural mountains and forests.Don't forget to visit Chheang if you tour 1500 mountains as you would a little rock waterfall. It is a cool resort called 1500 waterfalls that is situated close to the eal road and 1500 mountains. We have just descended from the eel road, which is about 100 meters away, and we can see clear water and layers of snails pouring down the mountainside like water in a staircase, all surrounded by the splendor of the forest, which is supposed to be lovely and alluring to tourists. Little rock waterfalls have two tiers. As you descend to the first floor, where there are waterfalls cascading down the stage like a staircase, this is a location for bathing and entertaining. After a strenuous hike over the mountains, you can dive into the almost 10-meter-high waterfall on the lower level and truly feel rejuvenated. This waterfall has a dry season and only receives rain during that time. Therefore, don't forget to go and snap some lovely pictures.
Read More
ទឹកធ្លាក់ហោង (Hoang Waterfall)

ទឹកធ្លាក់ហោង (Hoang Waterfall)

ទឹកធ្លាក់ហោងស្ថិតនៅភូមិស្រែវែងឃុំទឹកជ្រៅស្រុកតំបែរមានចម្ងាយប្រមាណ៥៧គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្មហើយរូងថ្មរាប់សិបម៉ែត្រការេដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ទឹកធ្លាក់ហោងមានដីប្រមាណ១.៨០០ហិតាដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ហើយទីនោះមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិត‌ៗនិងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំងភ្ញៀវទេសចរជាញឹកញាប់បានមកទីនេះជារៀងរាល់ថ្ងៃសៅរិ៍អាទិត្យនិងពេលមានបុណ្យជាតិម្ដងៗ ។ Hoang Waterfall is situated approximately 57 kilometers from Tbong Khmum Provincial Town in Sre Veng Village, Teuk Chrov Commune, and Tambor District. All of the area, which is around 1,800 hectares, is covered in deep trees. Also, there is a lovely view and clean air. Visitors frequently travel to admire the natural landscape, go swimming, and play in the swift waters. Hoang Waterfall is a very famous tourist destination; visitors frequently visit here on Saturdays, Sundays, and on holidays.
Read More

Showing 181 - 185 of 264 posts