រមណីដ្ឋានមួយដ៍គួរអោយទាក់ទាញអារម្មណ៍ភ្ញៀវទេសចរប្រចាំខេត្តកោះកុងនោះគឺរមណីយដ្ឋានឆ្នេរកោងកាងស្ថិតនៅស្រុកស្រែអំបិលមានចម្ងាយប្រមាណ១៦៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លវជាតិលេខ៤ ។ហើយនៅទីនោះភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនិងឃើញទិដ្ឋភាពធម្មជាតិដ៍ស្រស់ស្អាតនៃព្រៃកោងកាងនិងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរអោយចង់គយគន់។ហើយភ្ញៀវទេសចរក៏អាចបោះតង់សម្រាកលំហែកាយលេងតាមមាត់ឆ្នេរបានផងដែរ៕