Discover

ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍ មានទីតាំង​ក្នុង ​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិង​សមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។​
Read More
ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យ​ បាន​ចែក​ចេញ​ជា ទី​១ ទន្លេ​អុំ ស្ថិត​នៅ​ខាងកើត​នៃ​ប្រាសាទ មាន​ទំហំ ៤០០ ម៉ែត្រ គុណ ៥០០ម៉ែត្រ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ ពី​ប្រាសាទ​ ថែវ​ទី​មួយ មាន​ទំហំ ៤២១ម៉ែត្រ គុណ ៣៧១ម៉ែត្រ ដែល​រៀបចំ និង​កសាង​ឡើង​ពី​ថ្មបាយក្រៀម មាន​កម្ពស់ ២,៩ម៉ែត្រ និង​កម្រាស់ ២,៤ម៉ែត្រ​។ ទទឹង​ច្រកចូល​មាន​ប្រវែង ២​ម៉ែត្រ​។ ប៉ុន្តែ​បច្ចុប្បន្ន​ថែវ​នេះ បាក់បែក​អស់​មួយ​ចំនួន​ធំ​ហើយ​។ នៅ​ក្នុង​បរិវេណ​នៃ​ថែវ​ទី​មួយ​មាន តោ​ចំនួន ៦ ស្ថិត​នៅ​មាត់​ច្រកចូល​ទៅ​ថែវ​ទី​២ និង​មាន​នាគ ៨ ដែល​ស្ថិត​នៅ​ពីក្រោយ​តោ​ទាំង ៦ និង​មាន​អសុរា ២ ឈរ​នៅ​អម​ច្រកចូល​សងខាង​។ថែវ​ទី​ពីរ រួម​មាន រូបសំណាក់​តេ​ជោ​ដំ​ឌិន​ចំនួន ២ រូប អសុរា​ចំនួន ២ ដែល​មាន​កម្ពស់ ១,៦០ម៉ែត្រ និង​មាន​ស្រះ​ទឹក​ពីរ ដែល​មាន​ទំហំ ២០​ម៉ែត្រ គុណ ២០​ម៉ែត្រ ទឹកស្រះ​ទាំង​ពីរ​នេះ​មិន​រឹង​ទេ​នៅ​រដូវប្រាំង​ព្រមទាំង​មាន​ដើម​ឈូក​ដុះ​អម​។ថែវ​ទី​បី មាន​កំរាស​ក្រាស់​ជាង​ថែវ​ទី​១ និង​ទី​២ ហើយ​ថែវ​ទី​៣​នេះ​មាន​ច្រកចេញ ចូល នៅ​ចំ​កណ្តាល​ទាំង​៤​ទិស​។ នៅ​ក្នុង​ថែវ​ទី​៣ រួម​មាននៅ​ចំ​ពីមុខ​ច្រកចូល មាន​រូប​ព្រះ​នរាយណ៍​ដៃ​៨ និង​នៅ​ផ្នែក​ខាងឆ្វេង​ដៃ​មាន​រូប​ព្រះ​នរាយណ៍​ដៃ​៤​។ថែវ​ទី​បួន រៀបចំ​ដោយ​ថ្មបាយក្រៀម​ចំ​ដាច់​ៗ​ពី​គ្នា​ជា​បន្ទប់​ៗ ហើយ​មាន​ហើយ​លក្ខណៈ​ខុស​ប្លែក​ពី​ថែវ​ទី​១,២,៣ ព្រោះ​ថែវ​ទី​៤​នេះ មាន​ច្រកចូល​៨​ទិស​។ បើ​ចូល​នៅ​ដល់​កំពូល​កណ្តាល​នៃ​ប្រាសាទ​នេះ គេ​សង្កេត​ឃើញ​កំពូល​មួយ​ខ្ពស់​នៅ​ចំ​កណ្តាល​សង់​អំពី​ថ្មភក់ ដែល​មាន​ព្រះ​គង់​ព្រះ​ភ្នែក​បែរ​ចេញ​ទៅ​រក​ទិស​ទាំង​៤ គឺ​កើត លិច ជើង ត្បូង​។រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ មាន​ទីតាំង​ធំ​ទូលាយ​ល្អ​មិន​ចាញ់​ប្រសាទ​នានា ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​។ ទី​នេះ​ជាទី​ប្រជុំជន​មួយ​យ៉ាង​សំខាន់​សំរាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ផ្សេង​ៗ​។ ប្រាសាទវត្តនគ​របា​ជ័យ​កសាង​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១១ ក្នុង​រជ្ជកាល​ស្តេច​ឧ​ភ័​យ្យ និង​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ឥទ្ធិពល​សេវៈ​និយម​។ប្រាសាទនគរបាជ័យ​ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ មួយ​នេះ​ស្ថិត​នៅ​ចម្ងាយ ២២ គីឡូម៉ែត្រ ពី​ទីរួមខេត្តកំពង់ចាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ហើយពី​ភ្នំពេញ​ទៅ​រមណីយដ្ឋាន​នេះ​ មាន​ចម្ងាយ ១២២គីឡូម៉ែត្រ និង​បត់​ឆ្វេង​ដៃ ២០០​ម៉ែត្រ ទៀត​។
Read More
ទឹកធ្លាក់ច្រកល្អៀង

ទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ស្វា ទោច….។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព​ ដើមឈើតូចៗដែលដុះនៅក្បែរព័ទ្ធជុំវិញ ។
Read More
ឆ្នេរតាបារាំង

ឆ្នេរតាបារាំង

ឆ្នេរតាបារាំងជាឆ្នេរមួយដែលគេល្បីថាមានខ្សាច់ស​ ស្អាត ភ្ញៀវទេសចរទៅដល់ទីនោះតែងតែសសើរមិនដាច់ពីមាត់ គ្រប់ៗគ្នា ដែលមានទីតាំងស្ថិតនៅ ភូមិមុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~53km ពីរង្វង់មូលតោ​ពីរ។ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យភ្ញៀវទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។ អ្វីដែលបំភ្លេចមិនបាននោះគឺការ​ បោះជម្រំ និងញុំា អាហារដែលសម្បូរដោយគ្រឿងសមុទ្រចម្រុះ គ្រប់មុខ ​អមដោយបរិយាកាសបរិសុទ្ធនាជំនោរសមុទ្រដ៏សែនស្រស់ថ្លា  ម្យ៉ាងទៀតទេសភាពអំណោយផលចំពោះអ្នកដែលគាត់ចូលចិត្តបែបពិកនិច ពិសេសទៅទៀតនោះគយគន់សម្រស់ឆ្នេរពេលថ្ងៃរៀបលិចកាន់តែមានអារម្មណ៍ថា ធូរស្បើយចិត្តពីទុក្ខកង្វល់នាៗ។
Read More
ប្រាសាទបាសែត (Barsaet Temple)

ប្រាសាទបាសែត (Barsaet Temple)

ប្រាសាទបាសែត ជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយដែលសង់លើទីទួលស្ថិតនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែមានចំងាយ១៤.៣៦គ.មដោយគិតចាប់ពីសាលាខេត្ត។ប្រាសាទនេះកសាង ក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២។នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀមហើយបានផ្តល់ទឹកខួបប្រាំងខួបវស្សា។នៅទីនេះមានរឿងតំណាលថា៖អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗដែលខ្លួនចង់បាន។ថែមទាំងមានទេសភាពដែលសមប្រកបដែលបានទាក់ទាញភ្ញៀវទេសចរអោយចង់ដឹងនិង ស្គាល់គ្រប់ៗគ្នា។ដូច្នេះក្នុងនាមយើងជាកូនខ្មែរសូមរក្សានិងអភិរក្សអ្វីដែលជាសម្បត្តិរបស់ដូនតាអោយបានគង់វង្សតរៀងទៅ។  
Read More

Showing 36 - 40 of 264 posts