Discover

ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ ជារមនីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែរមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្ថិតនៅលើផ្លូវឆ្ពោះទៅខេត្តកោះកុង ។ ទឹកជ្រោះឆាយប្រុយបាន លាក់បង្កប់តំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជា ចម្ការម្រេច បឺរ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះក៏មានភូមិប្រជាជនភាគតិច រស់នៅផងដែរ ។ទឹកជ្រោះឆាយប្រុយ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
Read More
បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ

បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ

បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ ជារមនីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្រ្ត សព្វថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ទីនេះគឺជាទីកន្លែងដែល មានរណ្ដៅលោកឧកញ៉ាមឿងបានលោតដែរជាវិរៈបុរសការពារទឹកដីពិការឈ្លានរបស់សត្រូវ ហើយគេក៏បានរក្សាការពាររណ្ដៅនេះទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ ។ បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង មានភាពទាក់ទាញជាខ្លាំង ជាកន្លែងដែលមានការគោរពបូជាយ៉ាងសក្ខ័សិទ្ធ ចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោតាមឿង និងតែងយកជំនូនទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាមឿង៕ 
Read More
ភ្នំពេញសាហ្វារី

ភ្នំពេញសាហ្វារី

ភ្នំពេញសាហ្វារី ជាសួនសត្វមួយដែរស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ,ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។ហើយក៏ជាសួនសត្វដែរធំជាងគេក្នុងរាជធានីភ្នំពេញ សួនសត្វភ្នំពេញសាហ្វារី មានសត្វជាច្រើនចម្រុះគ្នារហូតដល់ប្រមាណ ៨៩ប្រភេទដែល អាចអោយអ្នក ទស្សនាបានប្លែកភ្នែក សប្បាយចិត្ត ថែមទាំងបានទស្សនានូវការសម្តែង ពិសេស ពីសត្វបួនប្រភេទរួមមាន ៖ សត្វក្រពើ សត្វបក្សី សត្វខ្លា និងសត្វអ៊ូរ៉ង់អ៊ូតង់ ជាដើម ដែលសុទ្ធសឹងតែត្រូវបានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីគ្រូជំនាញ។   
Read More
ភ្នំប្រុសភ្នំស្រី

ភ្នំប្រុសភ្នំស្រី

ភ្នំប្រុសភ្នំស្រី ជាមរណីយដ្ឋានមួយដែរមានសក្តានុពលទេសចរណ៍សំខាន់ៗដែលទាក់ទងនឹងរឿងព្រេង បុរាណខ្មែរគឺរឿងភ្នំប្រុសភ្នំស្រី។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាភ្នំ ប្រសាទបុរាណ ស្តូប ឧក្រិដ្ឋកម្មវាលពិឃាត។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុសដែល សង់ឡើងស្អាតជាប្រាសាទពណ៌ក្រហម។ នៅចំទិសខាងជើងមានចំងាយ១០០០ម៉ែត្រ។ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ចំណែកនៅផ្នែកខាង ជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ ភ្នំស្រីមានកម្ពស់ខ្ពស់ជាងភ្នំប្រុសដែលកើតចេញពីការប្រកួតគ្នាដើម្បីពិធីចូលស្តីដណ្តឹងកូនចៅ បើយោងទៅតាមរឿងតំណាលនិទានតៗគ្នា។ ភ្នំប្រុសភ្នំស្រី មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ដែលមានចំងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ។ 
Read More
ប្រាសាទព្រះធាតុបារាយណ៍

ប្រាសាទព្រះធាតុបារាយណ៍

ប្រាសាទព្រះធាតុបារាយណ៍កសាងឡើងនៅសតវត្សទី១១ក្នុងរចនាបថបាពួននៅសល់ប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម។ ប្រាង្គនេះមានទ្វារពីចូលពីរទិសគឺខាងកើតនិងខាងលិច(គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ)ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត។   គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមាន សំណល់ចម្លាក់ផ្ដែរនិងហោ       ជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី។      តាមរយៈក្បាច់ចម្លាក់ទាំងប៉ុន្មាននេះអាចនាំឱ្យគិតថាប្រាសាទ   នេះ ។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ឬ១៥គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញធ្វើជាឃឿនព្រះវិហារតែម្ដង។លានបែបនេះអ្នកស្រាវជ្រាវប្រើពាក្យថាBuddhistTerrace។បើពិនិត្យ  ឱ្យច្បាស់លាស់ជាងនេះទៀតយើងនៅតែឃើញការសាងសង់ព្រះវិហារនៅមុខប្រាសាទបុរាណមានពាសពេញប្រទេសកម្ពុជា។មានឧទាហរណ៍សន្ធឹកសន្ធាប់ដូចជានៅ ប្រាសាទនគរបាជ័យខេត្តកំពង់ចាម, ប្រាសាទរកាជន្លឹងខេត្តកណ្ដាល, ប្រាសាទភូមិប្រាសាទខេត្តកំពង់ធំ, ប្រាសាទចេតិយខេត្តសៀមរាប, ប្រាសាទឯកភ្នំខេត្តបាត់ដំបង ជាដើម។
Read More

Showing 26 - 30 of 264 posts