ប្រាសាទនគរបាជ័យ បានចែកចេញជា ទី១ ទន្លេអុំ ស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ ៤០០ ម៉ែត្រ គុណ ៥០០ម៉ែត្រ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីប្រាសាទ ថែវទីមួយ មានទំហំ ៤២១ម៉ែត្រ គុណ ៣៧១ម៉ែត្រ ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកម្ពស់ ២,៩ម៉ែត្រ និងកម្រាស់ ២,៤ម៉ែត្រ។ ទទឹងច្រកចូលមានប្រវែង ២ម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្នថែវនេះ បាក់បែកអស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមាន តោចំនួន ៦ ស្ថិតនៅមាត់ច្រកចូលទៅថែវទី២ និងមាននាគ ៨ ដែលស្ថិតនៅពីក្រោយតោទាំង ៦ និងមានអសុរា ២ ឈរនៅអមច្រកចូលសងខាង។ថែវទីពីរ រួមមាន រូបសំណាក់តេជោដំឌិនចំនួន ២ រូប អសុរាចំនួន ២ ដែលមានកម្ពស់ ១,៦០ម៉ែត្រ និងមានស្រះទឹកពីរ ដែលមានទំហំ ២០ម៉ែត្រ គុណ ២០ម៉ែត្រ ទឹកស្រះទាំងពីរនេះមិនរឹងទេនៅរដូវប្រាំងព្រមទាំងមានដើមឈូកដុះអម។ថែវទីបី មានកំរាសក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និងនៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។ថែវទីបួន រៀបចំដោយថ្មបាយក្រៀមចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយមានហើយលក្ខណៈខុសប្លែកពីថែវទី១,២,៣ ព្រោះថែវទី៤នេះ មានច្រកចូល៨ទិស។ បើចូលនៅដល់កំពូលកណ្តាលនៃប្រាសាទនេះ គេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្តាលសង់អំពីថ្មភក់ ដែលមានព្រះគង់ព្រះភ្នែកបែរចេញទៅរកទិសទាំង៤ គឺកើត លិច ជើង ត្បូង។រមណីយដ្ឋានប្រាសាទនគរបាជ័យ មានទីតាំងធំទូលាយល្អមិនចាញ់ប្រសាទនានា ដែលមាននៅក្នុងប្រទេសកម្ពុជាយើងនេះទេ។ ទីនេះជាទីប្រជុំជនមួយយ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តផ្សេងៗ។ ប្រាសាទវត្តនគរបាជ័យកសាងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចឧភ័យ្យ និងសូរ្យវរ្ម័នទី២ ក្នុងឥទ្ធិពលសេវៈនិយម។ប្រាសាទនគរបាជ័យ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយនេះស្ថិតនៅចម្ងាយ ២២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧ ហើយពីភ្នំពេញទៅរមណីយដ្ឋាននេះ មានចម្ងាយ ១២២គីឡូម៉ែត្រ និងបត់ឆ្វេងដៃ ២០០ម៉ែត្រ ទៀត។
Company
Tovtrip is a website and Super App which you can conveniently find flights, accommodation, transportation, tour packages, activities, and more. One site, 100,000+ travel experiences. Our Merchants are travel agency, airline, hotel, resort, local landmark, restaurant, travel guide, travel hub, artisan store, entrance tickets and gifts stores. Tovtrip aims to support and enhance the possibility of the tourism industry to another level through our latest software development technology.
Claim your contents
Address
C15, Street Betong, Sras Chak, Daun Penh, Phnom Penh 120210, Cambodia