Discover

ព្រះបរមរាជវាំង​ ( Royal Palace )

ព្រះបរមរាជវាំង​ ( Royal Palace )

ការ​ស្ថាបនា​ព្រះបរមរាជវាំង​ចុងក្រោយ​ បាន​រៀប​ចំ​ឡើង​នៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយ កំពែងខាងកើតប្រវែង ៤២១ម៉ែត្រ ខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង ៤៨៤ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរ​​ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។      
Read More
ភ្នំយ៉ាត ប៉ៃលិន​ ( Phnom Yat )

ភ្នំយ៉ាត ប៉ៃលិន​ ( Phnom Yat )

ភ្នំយ៉ាតស្ថិតនៅខេត្តប៉ៃលិនភ្នំយ៉ាតគឺជារមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្ត្រហើយក៏ជាបេះដូងនៃខេត្តប៉ៃលិនផងដែរ។គ្រប់ភ្ញៀវទេសចរដែលទៅលេងខេត្តប៉ៃលិនគឺមិនដែលរំលងការឡើងទៅបន់ស្រន់នៅវត្តភ្នំយ៉ាតនេះ។ទេសភាពបរិយាកាសបូករួមទាំងសំណង់បុរាណនិងរូបសំណាកព្រះពុទ្ធផ្ចាញ់មារកំពស់២១ម៉ែត្រសំណង់ប្រាសាទ៨ទិស-ព្រះសិអារ្យមេត្រីអាស្រមព្រះគោ-ព្រះកែវធ្វើអោយភ្ញៀវទេសចរមានអារម្មណ៍ ស្រស់ស្រាយជាមួយធម្មជាតិនិងបានស្វែងយល់បន្ថែមពីវប្បធម៌និងប្រវត្តិសាស្រ្ត។  
Read More
Cocount Park

Cocount Park

Coconutparkគឺជាកន្លែកសម្រាប់picnicមួយនៅភ្នំពេញសម្រាប់ជួបជុំគ្រួសារឬមិត្តភក្តិនិងក្មេងតូចមានទីតាំងស្ថិតនៅកោះពេជ្រ។នៅក្នុងcoconutpark​ មានកន្លែងជិះស្គី មានស្តង់លក់អាហារ មានកន្លែងក្មេងលេង មានកន្លែងសម្រាប់ជិះកង់មានជាសួនច្បាខៀវស្រងាត់សម្រាប់អ្នកពិកនិចឬនាំសត្វចញ្ចឹមមកលេង។ ពេលខ្លះទីនេះផងដែរក៏មានជាកម្មវិធីnight marketដែលមានលក់ម្ហូបអាហារនិងវត្ថុអនុស្សាវរីយ៍មានកន្លែងថតរូបជាច្រើនផ្សេងទៀត។
Read More
ទឹកធ្លាក់ភ្នំខៀវ ( Phnom Kheav Waterfall )

ទឹកធ្លាក់ភ្នំខៀវ ( Phnom Kheav Waterfall )

ទឹកធ្លាក់ភ្នំខៀវមានឈ្មោះហៅកាត់ថាជ្រោះភ្នំខៀវជាកន្លែងទេសចរណ៍ធម្មជាតិដែលមានទីតាំងស្ថិតនៅខេត្តប៉ៃលិនជាកន្លែងសម្រាប់អ្នកចូលចិត្តផ្សងព្រេងឬចូលចិត្តលេងទឹកអ្នកទាំងអស់គ្នាអាចមកទីនេះបាននៅទីនេះមានកន្លែងសម្រាប់ជួលញុំាអីជាកន្លែងល្អសម្រាប់នាំគ្រួសារមកកម្សាន្តនៅថ្ងៃសំរាកនិងថ្ងៃបុណ្យទានលំហែខួរក្បាល។  
Read More
កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រស្ថិតនៅខេត្តព្រះសីហនុសព្វថ្ងៃត្រូវបានអភិវឌ្ឍន៍ក្រុមហ៊ុនឯកជនមួយ។កោះរាជបុត្រមានទេសភាពស្រស់ស្អាតបូករួមជាមួយនិងបរិយាកាសខ្យល់សមុទ្រធ្វើអោយអារម្មណ៍ស្រស់ស្រាយ។មានវេរ៉ង់ដានៅលើកោះតាមជញ្ជាំងថ្មធំៗដែលអាចអោយបងប្អូនថតរូបបានយ៉ាងស្រស់ស្អាត។អ្នកអាចគយគន់ទេសភាពថ្ងៃលិចនិងអាចជិះទូកលេងទស្សនាព្រៃកោងកាងបានទៀតផង។ទីនេះផងដែរក៏មានតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារផងដែរ។លោកអ្នកពុំចាំបាច់បារម្មណ៍រឿងកន្លែងស្នាក់នៅឡើយ នៅទីនេះមានបឹងហ្គាឡូ មានផ្ទះសំណាក់ និងមានសណ្ឋាគារទៀតផង។
Read More

Showing 236 - 240 of 264 posts