Discover

ផ្កាព្រៃរីសត ( Pka Prey Resort )

ផ្កាព្រៃរីសត ( Pka Prey Resort )

ផ្កាព្រៃរីសតដែលស្ថិតក្នុងខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីភ្នំពេញ។គេអាចនិយាយបានថាតំបន់នេះគឺជាតំបន់ទេសចរណ៍ដែរសំបូរទៅដោយធម្មជាតិតំបន់ទឹកធ្លាក់សួនផ្កានិងតំបន់លំហែជើងភ្នំជាដើម។ផ្កាព្រៃរីសតគឺជារីសតដែលមានភាពស្ងប់ស្ងាត់បង្កើតឡើងនៅជាប់ជើងភ្នំផ្ទាល់តែម្ដងដែលអាចឲ្យអ្នកទៅលេងកម្សាន្តអាចទទួលបានអារម្មណ៍និងបរិយាកាសស្ងប់ស្ងាត់ល្អជាមួយនិងធម្មជាតិរួមផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។ជាពិសេសអ្វីដែលកាន់តែពិសេសនោះគឺកន្លែងស្នាក់នៅរៀបចំយ៉ាងល្អនិងស្រស់ស្អាតមិនចាញ់បរិយាកាសដែលនៅខាងក្រៅនោះទេ។
Read More
ផ្ទះចំការវាលវែង ( Pteas Choka VealVeng )

ផ្ទះចំការវាលវែង ( Pteas Choka VealVeng )

ផ្ទះចំការវាលវែងស្ថិតក្នុងខេត្តពោធ៍សាត់.ផ្ទះចំការវាលវែងចាប់ផ្ដើមទទួលស្វាគមន៍ភ្ញៀវទេសចរចូលស្នាក់ហើយ។នៅទីនេះភ្ញៀវទេសចរអាចគយគន់ទេសភាពក្បែរជើងភ្នំ1500រុំព័ទ្ធទៅដោយព្រៃឈើនិងធម្មជាតិខៀវស្រងាត់។មិនតែប៉ុណ្ណោះទីនេះមានបឹងហ្គាឡូផ្ទះឈើនិងអាចបោះតង់អាំងសាច់ចុងសប្ដាហ៍សម្រាកលំហែកាយជួបជុំមិត្តភក្តិនិងគ្រួសារ។
Read More
ភ្នំបូកគោ (​ Buko Mountain )

ភ្នំបូកគោ (​ Buko Mountain )

ភ្នំបូកគោស្ថិតក្នុងខេត្តកំពត។ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងពេលបច្ចុប្បន្ននេះ។រមណីយដ្ឋានឋានសួគ៌បូកគោក៏មានរូបសំណាកលោកយាយម៉ៅដែលបានសាងសង់ឡើងនៅឆ្នាំ2010។ភ្ញៀវទេសចរដែលបានឡើងភ្នំបូកគោគឺមិនដែលរំលងការអុជធូបបន់ស្រន់និងថតរូបកំសាន្តនោះទេ។បងប្អូនអាចគយគន់ទេសភាព&ស្រូបខ្យល់អាកាសបរិសុទ្ធភ្នំបូកគោតាំងពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដង។
Read More
ផាប់ស្ទ្រីត (​ Pub Street )

ផាប់ស្ទ្រីត (​ Pub Street )

ផាប់ស្ទ្រីតគឺជាចំណុចកណ្តាលនៃមជ្ឈមណ្ឌលទេសចរណ៍នៃខេត្តសៀមរាប។តាមពិតទៅគេតែងតែនិយាយថាដំណើរកម្សាន្តទៅខេត្តសៀមរាបមិនសប្បាយទេលុះត្រាតែអ្នកទៅលេងអង្គរវត្តនិងផាប់ស្ទ្រីត!ទីតាំងនៅជាប់ផ្សារចាស់។ផាប់ស្ទ្រីតបានរីកចម្រើនក្លាយជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីទាំងអស់ក្នុងខេត្តសៀមរាប។តំបន់នេះពោរពេញដោយភោជនីយដ្ឋាន​​​​ បារក្លឹបរាត្រីអាហារតាមផ្លូវ ហាងតូបផ្សារនិងមានហាងម៉ាស្សា ដោយត្រីញ៉ាំការ៉េមឆានិងរាំដល់ម៉ោង២ទៀបភ្លឺឬគ្រាន់តែញ៉ាំអាហារឆ្ងាញ់ៗបន្ទាប់ពីដើរលេងប្រាសាទអង្គរវត្តមួយថ្ងៃ។
Read More
ព្រៃកោងកាង ( Prey Kongkang )

ព្រៃកោងកាង ( Prey Kongkang )

កោះកុង ជាខេត្តមួយដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ដែលមានទាំងសមុទ្រ ព្រៃកោងកាង ទឹកធ្លាក់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។​កោះកុងជាខេត្តធំបំផុតនិងឆ្ងាយជាងគេស្ថិតនៅជាប់ព្រំព្រទល់ថៃ លើសពីនេះកោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេក្នុងចំណោមខេត្តជាប់សមុទ្រដទៃទៀតនៅកម្ពុជា។ព្រៃកោងកាងដែលមាននៅខេត្តកោះកុងបានផ្តល់ជាជម្រកសម្រាប់ពពួករស់នៅក្នុងទឹកនិងមច្ឆាពងកូន ហើយក៏បានធ្វើជារនាំងការពារឆ្នេរ ទល់នឹងខ្យល់ព្យុះ និងហូរច្រោះទឹក។ ក្រៅពីព្រៃកោងកាង ខេត្តកោះក៏មានឆ្នេរសមុទ្រដ៏ទាក់ទាញដែលមានកោះកុងក្រៅដែលស្ថិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុង។តំបន់នេះមានសក្តានុពលផ្នែកធនធានធម្មជាតិជីវៈចម្រុះនិងមានឆ្នេរខ្សាច់ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹក សមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់​
Read More

Showing 231 - 235 of 264 posts