Discover

រមណីយដ្ឋានត្រីមាស ( Golden Fish resort )

រមណីយដ្ឋានត្រីមាស ( Golden Fish resort )

រមណីយដ្ឋានត្រីមាសមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រពីខេត្តតាកែវធ្វើដំណើរប្រហែលជាងមួយម៉ោង។រមណីយដ្ឋានត្រីមាសគឺជារមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយកន្លែងដែលមានទេសភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធ។មិនតែប៉ុណ្ណោះរមណីយដ្ឋានត្រីមាសមានជាកញ្ចុះសម្រាប់អង្គុយលេង មានអាហារភេសជ្ជៈជាច្រើនប្រភេទនិងកន្លែងថតរូបស្អាតៗក្នុងនោះក៏មានផ្កាស្អាតចម្រុះពណ៌នៅមានកន្លែងសម្រាប់ដាក់ចំណីត្រីនិងជិះទូកកាយ៉ាកលេងកម្សាន្តផងដែរ។
Read More
សួនទឹកហ្គាដិន​ សុីតធី វ៉តធឺផាក ( Garden City Water Park )

សួនទឹកហ្គាដិន​ សុីតធី វ៉តធឺផាក ( Garden City Water Park )

សួនទឹកហ្គាដិន​ ​សុីតធី វ៉តធឺផាកមានទីតាំងស្ថិតនៅតាមបណ្ដោយវិថីវិមានឈ្នឈ្នះ(ផ្លូវលីយ៉ុងផាត់) រាជធានីភ្នំពេញ។សួនទឹកហ្គាដិន​សុីតធីវ៉តធឺផាកគឹជាសួនទឹកដែលធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជានិងមានឧបករណ៍លេងកម្សាន្តជាច្រើនហើយក៏មានលក់អាហារផងដែរ។ទីនេះគឺជាទីពេញនិយមរបស់ទេសចរជាតិមានក្មេងចាស់ប្រុសស្រីមកលំហែកម្សាន្តនៅពេលឈប់សម្រាកឬថ្ងៃបុណ្យទាននានា​ដែលអាចមកលំហែជាមួយគ្រួសារ។
Read More
Angkor wildlife aquarium

Angkor wildlife aquarium

Angkor wildlife aquarium គឺជាអាងចិញ្ចឹមត្រីដំបូងគេនិងមានតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងខេត្តសៀមរាប។​​នៅក្នុងនោះមានសត្វសមុទ្រជាច្រើនប្រភេទដែលមើលទៅដូចជាអ្នកដើរក្រោមបាតសមុទ្រពិតៗ។ ក្រៅពីនោះក៏មានសត្វព្រៃនិងសត្វផ្សេងទៀតផងដែរ។ មានទេសភាពស្អាតៗជាច្រើនកន្លែងសម្រាប់ថតរូបរួមជាមួយបរិយាកាសត្រជាក់ចូលទៅមានអារម្មណ៍ស្រស់ស្រាយហើយក្នុងនោះក៏មានកន្កែងលក់ភេសជ្ជ:ផងដែរ។  
Read More
Prince manor resort

Prince manor resort

Princ​e manor resort គឹជាមជ្ឃមណ្ឌលកម្សាន្តដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងភ្នំពេញដែលមានឧបករណ៍កម្សាន្តជាច្រើនប្រភេទ សួនកម្សាន្ត សួនទឹកនិងមានហាងអាហារបុហ្វេទៀតផង។ Prince Manor ក៏មានរីសតសម្រាប់សម្រាកលំហែកម្សាន្តនិងមានទីធ្លាសម្រាប់បោះតង់ផងដែរ។
Read More
Amazon resort

Amazon resort

Amazon resort ជាកន្កែងស្នាក់នៅផងជាកម្សាន្តផងនៅក្នុងនោះមានបឹងឈូកសម្រាប់ថតរូបលេង ហាងកាហ្វេ ការជិះទូក ការជិះខ្សែងរ៉ត ការជិះកង់លេងមានជាភោជនីយដ្ឋានបែបសាច់អាំងម្ហូបបែបខ្មែរផងដែរ។ ពេលចូលឆ្នាំខ្មែរគេមានជាសង្រ្កាន្តដែលមានល្បែងកម្សាន្តប្រពៃណីខ្មែរ។​​ ទីនេះជាកន្លែងលំហែកាយមួយយ៉ាងល្អពេលសម្រាកពីការងារយើងអាចមកទីនេះបាន នៅទីនេះមានកន្លែងថតរូបជាច្រើនផងដែរ។
Read More

Showing 216 - 220 of 264 posts