ក្ដាតឡាតង់គឺជារមណីយដ្ឋានមួយស្ថិតក្នុងខេត្តកំពត។ក្ដាតឡាតង់គឺជាផ្ទះស្នាក់ជាប់ដៃសមុទ្រដែលមានទេសភាពស្រស់ស្អាត បរិយាកាសខ្យល់បរិសុទ្ធនិងមានព្រៃកោងកាងហើយអាចគយគន់មើលថ្ងៃលិចបានទៀតផង។ជាកន្លែងល្អដែលអាចមកសម្រាកលំហែកាយនិងជួបជុំនៅពេលសម្រាកពីការងារនាចុងសប្ដាហ៍