Discover

ប្រាសាទតាណី (Prasat Tani)

ប្រាសាទតាណី (Prasat Tani)

ប្រាសាទតាណី ជាប្រាសាទមួយ ដែលមានចំងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប  និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត។  ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ប្រាសាទតាណី មានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ សព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្លាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបកណ្តាលត្រូវបានដាប់បំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ ។    
Read More
ប្រាសាទព្រហ្មកិល (Prasat Prohm Kel)

ប្រាសាទព្រហ្មកិល (Prasat Prohm Kel)

ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត។ ប្រាសាទព្រហ្មកិល ត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពីផ្លូវមុខ អង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ប្រាសាទតាព្រហ្មកិលសាងនៅចុងសតវត្សរ៍ទី១២ ដោយស្នាមព្រះហស្ត ព្រះបាទជ័យវរ្ម័នទី៧ បច្ឆមរណៈព្រះនាមមហាបរមសំគតតបតៈ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា។បើយោងតាមអ្នកស្រាវជ្រាវ ប្រាសាទនេះជាសាលាសំណាក់ឬមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរជ្ជកាលរបស់ទ្រង់។ប្រាសាទនេះបែរមុខទៅទិសខាងកើត ដែលមានទ្វារបញ្ឆោតបី និងមានជើងទម្រមួយ ដែលមានក្បាច់រចនា និងសោមសូត្របង្ហូរទឹកមន្តមួយនៅប្រហោងប្រាសាទនៅទិសខាងជើង។ សព្វថ្ងៃថ្វីត្បិតតែមានទំហំតូច និងទ្រុឌទ្រោមអស់ក៏ដោយប៉ុន្តែអ្វីដែលនៅសេសសល់ រូបចម្លាក់មនុស្សទេពអសុរ ព្រះពុទ្ធសម្មាធិ ទេពអប្សរ អវលោកកេស្វរ និង ក្បាច់ឆ្លាក់នៅផ្ទាំងថ្មប្រាសាទស្រស់ស្អាត  គួរជាទីចាប់ចិត្ត និងគួរឱ្យកោតសរសើរពីស្នាដៃបុព្វបុរសខ្មែរ។        
Read More
ប្រាសាទធម្មនន្ទ (Prasat Thommanon)

ប្រាសាទធម្មនន្ទ (Prasat Thommanon)

ប្រាសាទធម្មនន្ទ មានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ ដែរមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។ ប្រាសាទធម្មនន្ទ នៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។ ប្រាសាទធម្មនន្ទ ក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរសព្វថ្ងែមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។    
Read More
ប្រាសាទអូរថ្មដាប់ (O Thmor Dab)

ប្រាសាទអូរថ្មដាប់ (O Thmor Dab)

ប្រាសាទអូរថ្មដាប់ មានទីតាំងស្ថិតនៅលើភ្នំគូលែន ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទអូរថ្មដាប់ នៃអតីតរាជធានី មហិន្រ្ទបព៌តភ្នំគូលែន ឬ មហិន្រ្ទបព៌តជាឈ្មោះដែលប្រសិទ្ធិនាមដោយ ព្រះបាទជ័យវរ្ម័នទី២ នៅពេល ដែលព្រះអង្គឡើងទៅលើភ្នំគូលែននិងបន្ទាប់ពីព្រះអង្គធ្វើការបង្រួបបង្រួមនិងស្ដារ ប្រទេសជាតិអោយ មានឯកភាពឡើងវិញ។ ប្រាសាទអូរថ្មដាប់ សាងសងឡើងដោយព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សទី៩។ ដែរសព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។    
Read More
ប្រាសាទត្រពាំងផុង (Trapeang Phong Temple)

ប្រាសាទត្រពាំងផុង (Trapeang Phong Temple)

ប្រាសាទត្រពាំងផុង មានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំបាគង ស្រុកបាគង ដែលមានចំងាយប្រមាណជា ៤៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៣ ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)ដ៏ខ្លាំងពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡាឲ្យមានឯកភាពឡើងវិញ។ ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធីរាជាអភិសេកលើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចំរើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួសដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។ សព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ  និង ប្រវត្តិសាស្រ្ត ។នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្សាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។
Read More

Showing 81 - 85 of 105 posts