Discover

ប្រាសាទភ្នំបាខែង (Prasat Phnom Bakheng)

ប្រាសាទភ្នំបាខែង (Prasat Phnom Bakheng)

ប្រាសាទភ្នំបាខែង ជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នានិងមានប្រាំថ្នាក់កសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ មានកំពូល ១០៩ និងមានកំពស់ ៤៥ម៉ែត្រ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរ តែងតែមកទស្សនា ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ ទាំងភ្ញៀវជាតិនិងអត្តរជាតិគឺទៅដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។ប្រាសាទភ្នំបាខែង ជាប្រាសាទមួយសង់លើកូនភ្នំធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ និងមាន ចំងាយ ១៣០០ម៉ែត្រខាងជើងប្រាសាទអង្គរវត្ដ។ With five towers and five stories, Phnom Bakheng is a temple that was constructed in the late 9th and early 10th centuries under the rule of King Sovarman I. It is situated on a natural mountain. (889-910). who honor Hinduism. Phnom Bakheng, which stands in for Mount Sumeru, is 65 meters tall, has 109 peaks, and is 45 meters high. The upper floor of the temple, along with the bottom five levels, depicts the seven heavens of Indra according to Brahmanical mythology. Tourists from all over the world congregate at this location frequently to watch the sunset and take in the surroundings of practically all of Angkor. Phnom Bakheng is a temple built on a natural hill located in the Angkor area and 1,300 meters north of Angkor Wat.      
Read More
ប្រាសាទបាតជុំ (Bat Chum temple)

ប្រាសាទបាតជុំ (Bat Chum temple)

ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប។ប្រាសាទបាតជុំ កសាងនៅពាក់កណ្តាលសតវត្សទី១០ ក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣នៃគ.សបានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី កាស្ថាបនាប្រាសាទនេះថា បានកសាងឡើង ដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហាមន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារ មិតា នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២នៃគ្រិស្តសករាជ។​   In Kravan village, Angkor Thom commune, Siem Reap province, the Bat Chum temple is situated about 300 meters south of Srah Srang, entrance to Boeung Mealea route, access to the ancient route. During the reign of King Rajendravarman II in the middle of the 10th century, the Bat Chum temple was constructed. There are three towers pointing east if you climb the brick. An inscription from 953 AD states that the temple was then known as Sok Ta Srom and that it was built by a Buddhist official, a royal official by the name of Kavintra Rimthon, dedicated to Mahayana Buddhism and the bodhisattva Lokesvara and the wisdom goddess Mita during the reign of King Rajendravarman II of AD.        
Read More
បា្រសាទបាភួន (Bapuon Temple)

បា្រសាទបាភួន (Bapuon Temple)

បា្រសាទបាពួន ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនិងប្រវត្តិសាស្រ្តមួយដែរមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដ៏ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ប្រាសាទបាពួន  កសាងឡើងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ បាពួន ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ “បាភួន” ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។   Located behind Bayon Temple and next to the Elephant Pavilion, Baphuon Temple is a popular natural and historical tourist destination. A big cave with a sizable statue of the Buddha is located on the left side, a short distance north of Bayon Temple. Ahead, ten meters to the north, are numerous stone shards. up until the Baphuon Temple. In order to honor Brahmanism, King Uday Tithvarman II constructed the Baphuon Temple during his reign (1050–1066). Contrary to the word's original meaning, this temple's name is sometimes spelled Baphuon.      
Read More
ប្រាសាទថ្មបាយក្អែក (Thmor Koul Temple)

ប្រាសាទថ្មបាយក្អែក (Thmor Koul Temple)

ប្រាសាទថ្មបាយក្អែក ស្ថិតនៅជាប់នឹងគូទឹកខាងត្បូងអង្គរធំ និង ខាងជើងប្រាសាទបក្សីចាំក្រុង ចម្ងាយប្រហែល ១២៥ម៉ែត្រពីផ្លូវចូលអង្គរធំ។ប្រាសាទថ្មបាយក្អែកត្រូវបានស្ថាបនាឡើងនៅសតវត្សទី១០តែមិនដឹងជាស្នាដៃរបស់ព្រះរាជាអង្គណាមួយទេ គេគ្រាន់តែដឹងថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញាសាសនា។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែគ្រឹះ (ខឿន) ទ្វារប្រាសាទខាងកើត និងលិង្គព្រះឥសូរ តែប៉ុណ្ណោះនៅកណ្ដាលតួប្រាសាទ តែគ្មានឃើញបំបែកទម្រង់យោនីនោះទេ។ About 125 meters from the entrance to Angkor Thom, the Crow Stone Temple is situated next to the moat south of Angkor Thom and north of the Baksey Chamkrong Temple. Regardless, all that is known is that this temple was created to honor a Brahmanic idol. The foundation (Khoeun) of the eastern temple door and the penis of Iso in the temple's center are all that are left of the Crow Stone Temple's vestiges; the vaginal form is not present.    
Read More
សាលាដូង (Sala Doung)

សាលាដូង (Sala Doung)

សាលាដូង​ គឺជាសាលាដែរកែច្នៃសម្រាមក្លាយជាសាលា ។ហើយសាលានេះត្រូវបានបង្កើតឡើងដោយលោកគ្រូ អ៊ុក វ៉ាន់ដេ ដែលជាមនុស្សស្រឡាញបរិស្ថានធម្មជាតិបានកែច្នៃសំរាមអោយក្លាយជាសាលារៀន។ ជាទូទៅលោក វ៉ាន់ដេ ត្រូវបានគេដាក់នាមអោយថាជាអ្នកចម្បាំងសំរាម ។អ្នកចម្បាំងសំរាម នៅទីនេះមានន័យថា ការយកសំរាមមកកែច្នៃឱ្យក្លាយទៅជារបស់មានតម្លៃ និងមានប្រយោជន៍។ ហើយលោក គ្រូ វ៉ានដេ ក៏បានបញ្ចាក់ប្រាប់ផងដែរថា សាលាដូងដំណើរការទៅបាន គឺដោយសារមានការគាំទ្រពីមហាជនដែរស្រឡាញ់វិស័យអប់រំបានផ្ដល់ជំនួយជាហូរហែដើម្បីជា​ដង្ហើមដល់កុមាររស់នៅនៅលើភ្នំនេះ។ គួរបញ្ចាក់ផងដែរថាសាលាដូងត្រូវបានសាងសង់ឡើងដោយកាកសំណល់សំរាមដូចជា ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត មកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍។ បច្ចុប្បន្ន សាលាដូងមានសិស្សចំនួន ១០៧នាក់ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត ។ ហើយសាលាដូងមានទីតាំងស្ថិតនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ។   Another school that reuses trash inside of one is Sala Doung. The "Warrior of the Garbage" is how people frequently refer to Van Dey. Here, the term "garbage warriors" refers to recycling trash into something valuable and practical. Additionally, Mr. Kru Vande claimed that Sala Doung was only able to function because of the general public's appreciation of the education industry and their kind donations to the mountainside youngsters. It should be mentioned that the coconut school was constructed from trash, including tires, gas cylinders, vehicles, plastic bottles, beer bottles, straws, water bottle caps, and other trash, to make classrooms, decorations, symbols, and mementos. In order to eliminate plastic in the future, 107 pupils at Sala Dong School are currently receiving instruction and spreading awareness about recyclable waste. Sala Dong is situated in Kampong Speu province at the summit of Kirirom Mountain.                  
Read More

Showing 66 - 70 of 105 posts