ប្រាសាទភូមិ ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក មានចម្ងាយ ២៩គ.ម៉ែត្រ ពីទីរួមខេត្តតាមផ្លូវឆ្ពោះទៅទិសខាងត្បូងប្រហែល៤០០ម៉ែត្រ ។ប្រាសាទនេះកសាង អំពីឥដ្ឋ កំបោរបាយអរនិងថ្មភក់ នៅក្នុងស.វទី៨ (៧០៦គ.ស) ក្នុងរជ្ជកាលរបស់ព្រះនាង ជ័យទេវី នៅក្នុងរចនាបថកំពង់ព្រះ ឧទ្ទិសចំពោះព្រះសិវៈ ។តួប៉មប្រាសាទ សាងនៅលើ ផ្ទៃរាប ពុំមានទ្វារបញ្ឆោត ហើយបែរមុខទៅទិសខាងកើត ។នៅសម័យបុរាណទ្វារធ្វើ អំពីឈើពីរផ្ទាំង មួយឆ្លាក់ចម្លាក់អាទិទេពភេទប្រុស និងមួយទៀតភេទស្រី នៅស៊ុម ទ្វារខាងត្បូង មានសិលាចារឹក៥បន្ទាត់ ហើយផ្នែកខាងក្រោយសឺករិះរិលស្ទើរតែអស់ហើយ ។នៅលើធ្នឹម លម្អដោយកម្រងផ្កាថ្មី សសរពេជ្រ ហើយនៅជ្រុងខាងលើនៃប្រាសាទមាន បំណែកលិង្គ និងយោនី ។ផ្នែកខាងត្បូងប្រាសាទធំគឺជាទួលមួយ គេហៅថាទួលសំរោង ឬ ទួលអ្នកតាសំរោង ហើយនៅខាងកើតទួលនេះមានដើមពោធិ៍មួយ អ្នកស្រុកហៅថា ទួលអ្នកតាដើមពោធិ៍ ។

 

Located in Prasat Village, Prasat Commune, Santuk district, about 29 km far from the provincial town and there is a road from the southern direction of 500-meter length. This temple was built of brick, masonry, and sandstone in the 8th century (706 A.D) with Kampong Preah style to dedicate to Shiva. It was a sanctuary built temple on the flat terrace without the false door and faced to the east. In the ancient period, the doors were made of two wooden boards-one carved with sculptures of male divinities at another one carved with female divinities. The southern framed door was inscribed with five lines of inscription, and its back was mostly eroded. The lintel was ornamented by the garlands; the diamond column and the upper corner of the temple contained the segments of Linga and Yoni. South of the large temple, was a hill called Toul Samrong or Toul Nak Ta Samrong; and east of this hill, there was a Pou tree in which the local people call Toul Nak Ta Deum Pou.