​ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយដែរមានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែរមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្ត ។ ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារនិង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។