ប្រាសាទវត្តអធ្វា មានទីតាំងស្ថិតនៅក្នុងភូមិវត្តអធ្វា ឃុំសៀមរាប ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ៨គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ដែរសាងសង់ឡើងនៅពាក់កណ្តាលសតវត្សទី១២ ប្រហែលនៅក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទីពីរ ( ១១១៣-១១៥០ ) ប្រាសាទវត្តអធ្វាត្រូវបានសាងសង់ឡើងដើម្បីប្រើប្រាស់ក្នុងមុខងារព្រះពុទ្ធសាសនា។ ប្រាសាទវត្តអធ្វា កសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ បើពិនិត្យទៅលើប្លង់ ស្ថាបត្យកម្មទូទៅប្រាសាទនេះមានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៃទិសទាំងបួន ហើយច្រកទ្វារទិសខាងកើត ខាងត្បូង និងខាងជើង មានបន្ថែមដំបូលលយចេញខាងមុខ ។ ដំបូលលយចេញ ខាងមុខនីមួយៗមានទ្វារចូលបីទ្វារទីមួយនៅចំអ័ក្ស និង ទ្វារពីរទៀតនៅអម សងខាងអ័ក្ស ។ ចំណែកដំបូលលយខាងមុខនៅខាងលិចភ្ជាប់នឹងសំណង់មាន រាងទ្រវែងមួយ ដែលជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ចូលទៅកាន់តួប៉មកណ្តាល ។

 

The Wat Athva temple is situated around 8 kilometers from Siem Reap Provincial Town in Wat Athva Village, Siem Reap commune, and Siem Reap district. Wat Atva was constructed for Buddhist purposes in the middle of the 12th century, during the reign of King Suryavarman II (1113-1150). Similar to Angkor Wat, the sandstone Wat Athva temple is oriented westward. This temple has four entrances—one each in the east, south, and north—and is square from an architectural perspective. The front of the building has an additional protruding roof. There were three entrances on each front porch, one on each axis and two on either side of the axis. The primary entrance to the central tower is a long, oblong building that is connected to the front deck on the west side.