ប្រាសាទតាសោមមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរដែលមានចំងាយប្រមាណជា២៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ប្រាសាទតាសោមត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នៅចុងសត វត្សទី១២ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈសំណង់ប្រាសាទតាសោមត្រូវបានសាងសង់ដោយថ្មភក់និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើតនិងទិសខាងលិច។ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងហើយក៏ត្រូវបានជួសជុលទាំងស្រុងនោះទេប៉ុន្តែគ្រាន់តែធ្វើការអភិរក្សនៅផ្នែកខ្លះនៃប្រាសាទដោយគម្រោងរបស់អង្គការ មូលនិធិសំណង់ប្រាសាទពិភពលោក និងអជ្ញាធរជាតិអប្សរាប៉ុណ្ណោះ ។