អ្នកដែលចូលចិត្តបោះតង់នៅមាត់សមុទ្រនិងចូលចិត្តមើលថ្ងៃលិចគឺស័ក្តសមបំផុតសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់នោះគឺភូមិក្តាត​គឺ​ជា​ទី​កន្លែងមួយដែលមានសក្ដានុពលដ៏ច្រើនសំបូរបែបនេះក៏ដោយសារតែភូមិនេះ​ស្ថិត​នៅក្បែរសមុទ្រមានទេសភាពភ្នំនិងទឹកធ្លាក់ដ៏ស្រស់ស្អាតរួមទាំងមានគ្រឿងសមុទ្រស្រស់ៗថែមទៀត​ផង។ភូមិនេះមានទីតាំងអំណោយផលល្អមែនទែនដោយស្ថិតតាមបណ្តោយជួរភ្នំបូកគោដែល​វាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។វាពិតជាកន្លែង​ទេសចរណ៍ដ៏ស្រស់ស្រាយមែនទែនហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ការជិះទូកលេងកម្សាន្ត​តាមដងព្រែកនិងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។កុំភ្លេចសាកល្បងបរិយាកាសបែបនេះទាំងអស់គ្នា៕សម្រាប់ទីតាំងងាយងាយគឺនៅតាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៣ផ្លូវកំពតវាលរិញដែលស្ថិតក្នុង​ឃុំ​ព្រែក​ត្នោតស្រុក​ទឹក​ឈូ​ខេត្ត​កំពត និង​មាន​ចម្ងាយ​ប្រមាណ​ជា២៣គីឡូម៉ែត្រពី​ទី​រួម​ខេត្ត។