អូររមីស រីសត និងផ្ទះសំណាក់ អូររមីស មានទីតាំងស្ថិតនៅ ភូមិ​ក្រសាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ដែលជារមណីយដ្ឋានទេសចរណ៍បែបកែច្នៃ មានទឹកជ្រោះឬទឹកធ្លាក់ កន្លែងស្នាក់នៅ និងភោជនីយដ្ឋាន។ អ្វីដែលធ្វើអោយទាក់ទាញគឺមានកន្លែងអង្គុយលំហែកាយ។ រមណីយដ្ឋានអូររមីស រីសត គឺមានខ្យូស អង្គុយ រឺក៏តូបអង្គុយជាច្រើន សម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្ម៉ង់អាហារផ្ទាល់ពីទីនោះផងដែរ។ទីនោះគឺជាទីស័ក្តសមសម្រាប់ជួបជុំគ្រួសារថ្ងៃចុងសប្ដាហ៍ដែលធ្វើអោយបំបាត់ភាពនឿយហត់ពីកាសិក្សានិងការងារ។