ផ្សារលើគឺជាផ្សារមួយដែរល្បីប្រចាំខេត្តព្រះសីហនុតាំងពីជំនាន់ដើមមក។ ផ្សារនេះស្ថិតនៅជិតរង្វង់មូលតោ២ដែលមានប្រជាជនរស់នៅច្រើនជាងគេដែលវាមានភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់ផ្សារនេះ។ ជាទូទៅភ្ញៀវជាតិនិងអន្តរជាតិមិនដែររំលងជាមួយនិងផ្សារឃ្លាំងលើដើម្បីទិញម្ហូបអារហារនិងសម្លៀកបំពាក់ប្រើប្រាស់ជាពិសេសនោះម្ហូបអាហារដែលភ្ញៀវទៅផ្សារឃ្លាំងលើដែលមិនដែលអខាននោះគឺគ្រឿងសមុទ្រស្រស់ៗល្អៗទើបតែនិងយកចេញពីទូកថ្មីៗពីបងប្អូនជាអ្នកនេសាទ។ មិនត្រឺមតែគ្រឿងសមុទ្រនោះទេចំពោះគ្រឿងប្រើប្រាស់វិញគឺកាន់តែសំបូរបែបពេញនិមយម និងភេសជ្ជៈផ្សេងៗជាច្រើន។លោកអ្នកបានទៅដល់ខេត្តព្រះសីហនុគួរតែឈៀងចូលទៅផ្សារឃ្លាំងលើដើម្បីសាកដើរកំសាន្តនិងអាចទិញម្ហូបអារហារនៅទីនោះ។