កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែបមានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុង។មុននិងទៅដល់កោះនេះយើងត្រូវជិះទូកប្រហែលកន្លះម៉ោងទើបទៅដល់ ទីនេះជារមណីដ្ឋានធម្មជាតិ ដ៏ល្អប្រណិត របស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែងដែលមានវាលខ្សាច់សពីធម្មជាតិអាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមានជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាជាជម្រាល។ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជ្រាវប្រព័ន្ធបរិស្ថានចំរុះ។