កោះរាជបុត្រស្ថិតនៅខេត្តព្រះសីហនុសព្វថ្ងៃត្រូវបានអភិវឌ្ឍន៍ក្រុមហ៊ុនឯកជនមួយ។កោះរាជបុត្រមានទេសភាពស្រស់ស្អាតបូករួមជាមួយនិងបរិយាកាសខ្យល់សមុទ្រធ្វើអោយអារម្មណ៍ស្រស់ស្រាយ។មានវេរ៉ង់ដានៅលើកោះតាមជញ្ជាំងថ្មធំៗដែលអាចអោយបងប្អូនថតរូបបានយ៉ាងស្រស់ស្អាត។អ្នកអាចគយគន់ទេសភាពថ្ងៃលិចនិងអាចជិះទូកលេងទស្សនាព្រៃកោងកាងបានទៀតផង។ទីនេះផងដែរក៏មានតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារផងដែរ។លោកអ្នកពុំចាំបាច់បារម្មណ៍រឿងកន្លែងស្នាក់នៅឡើយ នៅទីនេះមានបឹងហ្គាឡូ មានផ្ទះសំណាក់ និងមានសណ្ឋាគារទៀតផង។