Discover

ភ្នំបាក់ និង​ភ្នំ​ជញ្ជាំង (Phnom Bak And Phnom Chingjeang)

ភ្នំបាក់ និង​ភ្នំ​ជញ្ជាំង (Phnom Bak And Phnom Chingjeang)

ភ្នំបាក់និង​ភ្នំ​ជញ្ជាំងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានព្រៃភ្នំនិងតំបន់​វប្បធម៌​។មានទីតាំងស្ថិតនៅស្រុកសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយប្រហែល៤គីឡូម៉ែត្រពីរង្វង់មូលក្រុងសិរីសោភ័ណ។ហើយអ្វីដែលទាក់ទាញរបស់ភ្នំបាក់និង​ភ្នំ​ជញ្ជាំងគឺការទស្សនាទេសភាពព្រៃភ្នំទស្សនាវត្តនិងចំណុចផ្សេងៗទៀត។ភ្នំបាក់និងភ្នំជញ្ជាំងជា​រមណីដ្ឋាន​ធម្មជាតិនិង​វប្បធម៌មួយដ៏ស្រស់ត្រកាលនិងជាកន្លែងកំសាន្តមួយដែលមាន​ភ្នំ​ពីរ​នៅ​ជិតគ្នាដែលមើលទៅមានរូបរាងនិងមានឈ្មោះដូចជាកូនភ្លោះមាន​ថ្ម​ធំៗជា​ច្រើន​បញ្ឈរ​ដូចជា​ជញ្ជាំង​ពោរពេញដោយបរិយាកាសនិង​ទិដ្ឋភាពដ៏ល្អប្រណិត។ចំណែកនៅ​ចន្លោះ​ភ្នំមានកន្លែងដ៏ស្រស់ស្អាតមួយសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសម្រាកកំសាន្ត។សម្រាប់កន្លែងអង្គុយលំហែកាយវិញរមណីយដ្ឋាន​ភ្នំ​បាក់និង​ភ្នំ​ជញ្ជាំងគឺពុំទាន់មានកន្លែងអង្គុយស្រួលបួលនោះទេដូចជាខ្យូសរឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។
Read More
ប្រាសាទតាក្របី (Takrobey Temple)

ប្រាសាទតាក្របី (Takrobey Temple)

ប្រាសាទតាក្របី ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកមានទីតាំងស្ថិតនៅភូមិឈើស្លាប់ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ប្រាសាទតាក្របីមានទាហានថៃនិងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ប្រជាពលរដ្ឋខ្មែរនិងថៃអាចចូលទៅមើល ប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរពេលទៅដល់គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទនិងដើម្បីប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទ៕  
Read More
ភ្នំ​ណាមលៀរ (Nam Lea Mountain)

ភ្នំ​ណាមលៀរ (Nam Lea Mountain)

ភ្នំ​ណាមលៀរ គឺជាទីតាំងទេសចរណ៍​ដ៏គួរឲ្យចាប់អារម្មណ៍មួយ​ស្ថិតនៅ ភូមិទី1 ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ភ្នំនេះមានផ្ទាំងថ្មធំៗខ្ពស់ និងចោត ដែលផ្ដល់អោយអ្នកទេសចរនូវដំណើរកម្សាន្តបែបផ្សងព្រេង និងទស្សនីយភាពតាមផ្លូវអមទៅដោយព្រៃភ្នំនិងទឹកអូរហូកាត់ផ្លូវ ហើយអ្វីដែលប្លែកជាងនេះទៅទៀតគឺនៅពេលភ្ញៀវទេសចរឡើងដល់កំពូលភ្នំជួបជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។
Read More
ល្អាងភ្នំចាស់ (Old Cave)

ល្អាងភ្នំចាស់ (Old Cave)

ល្អាងភ្នំចាស់គឺជាភ្នំធម្មជាតិមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅនិងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្មខ្នងភ្នំព្រះពុទ្ធនិងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។ភ្នំនេះមានបារមីខ្លាំងពូកែណាស់ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះគឺសុទ្ធតែជនជាតិសួយរស់នៅនិងគ្រប់គ្រងដោយមេកន្រ្ទាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ។ហើយទីនោះក៏ជាទីកន្លែងដែលលទាក់ទាញភ្ញៀវទេសចរផងដែរជាពិសេសនៅពេលមានបុណ្យជាតិម្ដងៗភាគច្រើនភ្ញៀវដែលទៅលេងគឺប្រជាជនក្នុងតំបន់នោះតែម្ដង។ ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅ ភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ។  
Read More
ប្រាសាទព្រះគោ (Preah Ko Temple)

ប្រាសាទព្រះគោ (Preah Ko Temple)

ប្រាសាទព្រះគោស្ថិតនៅក្នុងឃុំថាឡាបរិវ៉ាត់ដែលគេអាចចូលទៅដល់បានដោយចំណុចប្រសព្វនៃទន្លេសេកុង និងទន្លេមេគង្គ។ ប្រាសាទព្រះគោ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងខេត្តស្ទឹងត្រែង។ នៅមុខប្រាសាទមានរូបសំណាកព្រះគោ(គោពិសិដ្ឋ)។នេះ​ជា​មូលហេតុ​ចម្បង​ដែល​យុវជន​ខ្មែរ​ហៅ​ប្រាសទ​នេះ​ថា«​ព្រះគោ​»។នៅទីតាំងខាងកើតនៃរូបសំណាកព្រះគោមានទំហំ១០ម៉ែត្រការ៉េជាទីតាំងល្បែងប្រជាប្រិយដែលលេងជារៀងរាល់ឆ្នាំមុនចូលឆ្នាំខ្មែរក្នុងរយៈពេល ៤ ថ្ងៃ ៣យប់។ប្រាសាទ​ព្រះគោ​ស្ថិត​ក្នុង​ឃុំ​ថាឡា ស្រុក​ថាឡាបរិវ៉ាត់ មាន​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត។Credit By The Kingdom of Cambodia
Read More

Showing 21 - 25 of 105 posts