រមណីយដ្ឋានភ្នំនាងកង្រី ជារមណីយដ្ឋានប្រវត្តិសាស្រ្តមួយដែលមានប្រវត្តិជាប់និងរឿងព្រេងនិទានខ្មែរ។ ដែលមានទីតាំងស្ថិតនៅឃុំ២គឺៈឃុំពោធិ និងឃុំត្រងិលក្នុងស្រុកកំពង់លែង វានៅទិសខាងជើងប្រហែលជា ១៤ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ។ហើយទីនោះក៏មានភ្ញៀវទេសចរទៅទស្សនាទាំងរដូវប្រាំងនឹងរដូវវស្សាប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរណ៍ដើមពោធិ៍ផ្សារក្រោម។ភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហាវឬកំពង់បឹង យើងត្រូវបន្តដំណើរឆ្លងកាត់ភូមិ៤គឺភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុកនិងអណ្ដូងរនុកដែលកាត់តាមច្រកភ្នំត្របែកទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថាពោធិ៍ដំណាក់បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ៧គីឡូម៉ែត្រទើបដល់ភ្នំនាងកង្រី។ហើយភ្ញៀវទេសចរកម្សាន្តលេងព្រមទាំងទទួលយកនូវទេសភាពនាជើងភ្នំដ៏ស្រស់ត្រកាលនិងអាចហែលទឹកលេងកម្សាន្តជាលក្ខណៈបែបគ្រួសារនិងអង្គុយមើលទេសភាពថ្ងៃរៀបលិចបានថែមទៀតផង។